Tuesday, September 16, 2025
Homeតារាខ្មែរតារាបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដខ្មែរ មានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ Fashion Week

តារាបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដខ្មែរ មានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ Fashion Week

តារាបង្ហាញម៉ូដជាច្រើនដួងបានចូលរួមប្រកួតកម្មវិធី ABC Lions of Fashions ដែលរៀបចំដោយ ABC Extra Stout នៅហាង The K’s Lounge Bar កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2019។

អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ABC Lions of Fashion គឺជាសកម្មភាពបង្ហាញម៉ូដជាច្រើន ទាំងការប្រកួតប្រជែងសម្រាប់អ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដ និងសកម្មភាពរាត្រីស្រមោលសបង្ហាញម៉ូដ ពិសេសដែលបានប្រកាសបើកកម្មវិធី ចាប់ពីថ្ងៃទី01 ខែឧសភា ឆ្នាំ2019 នេះតទៅ។

លោក Moon Yoo នាយកផ្នែកទីផ្សារក្រុមហ៊ុន ABC Extra Stout បានឱ្យដឹងថា “Extra Stout ដែលជាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់លេខ1 នៅកម្ពុជា នឹងដើរតួនាទីជាអ្នកប្រមូលផ្តុំអ្នកបង្ហាញម៉ូដទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីសំណាក់អ្នកច្នៃម៉ូដ និងតារាបង្ហាញម៉ូដល្បីៗជាច្រើនដួង”។

អ្នកដឹកនាំកម្មវិធី ABC Lions of Fashion បានឱ្យដឹងថា “សម្រាប់អ្នកច្នៃម៉ូដ នឹងធ្វើការជ្រើសរើសចំនួន10នាក់ ដែលបង្ហាញខ្លួនក្នុងវីដេអូឃ្លីបនៅលើហ្វេសបុក នឹងចូលរួមប្រកួតប្រជែងច្នៃម៉ូដ។ អ្នកទទួលបានជ័យលាភីជើងឯក នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ដើម្បីគាំទ្រឧបត្ថម្ភពួកគេនៅពេលដែលពួកគេចាប់អាជីពច្នៃម៉ូដ និងទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ Fashion Week ផងដែរ៕

RELATED ARTICLES