Tuesday, September 16, 2025
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ប្រពន្ធមានផ្ទៃពោះ2ខែហើយ

ឆាយ វីរៈយុទ្ធ ប្រពន្ធមានផ្ទៃពោះ2ខែហើយ

តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានប្រាប់អ្នកកាសែតនៅទីរូទស្សន៍បាយ័ន កាលពីពេលថ្មីៗនេះថា ភរិយារបស់លោក អ្នកនាងសែ ចាន់ឌី ពេលនេះ កំពុងមានផ្ទៃពោះកូនលើកដំបូង2ខែហើយ។ ទោះជាយ៉ាងណា តារាចម្រៀងសាន់ដេ រូបនេះ មិនចង់និយាយរឿងប្រពន្ធមានកូននោះទេ ដោយថែមទាំងស្នើសុំកុំឱ្យមានការចុះផ្សាយ ដោយលោកលើកហេតុផលថា ចាំឱ្យកូនច្រើនខែជាងនេះសិន។

ឆាយ វីរៈយុទ្ធ បានរៀបការកាលពីថ្ងៃទី21 ខែកក្កដា ឆ្នាំ2017 ជាមួយអ្នកនាងសែ ចាន់ឌី កូនសេដ្ឋីនៅក្រុងកំពង់ចាម លោកហាក់ សែ ទើបធ្វើឱ្យលោកឆោម ក្លាយទៅជាតារាចម្រៀងម្នាក់ដែលស្ថិតក្នុងចំណោមតារាមានទ្រព្យច្រើននាពេលបច្ចុប្បន្ននេះ ព្រោះអ្នកនាងចាន់ឌី មានដីធ្លីតម្លៃរាប់លានដុល្លារជាច្រើនកន្លែង។

ដោយឡែក ការមានកូនលើកដំបូងរបស់វីរៈយុទ្ធ ជាមួយអ្នកនាងចាន់ឌី នៅពេលនេះ ត្រូវបានគេបង្ហើបថា មិនមែនជាកូនទី1 របស់តារាសាន់ដេ នេះឡើយ ព្រោះតាមព័ត៌មានថា លោកឆោម ធ្លាប់មានកូន2នាក់ទៅហើយ ជាមួយភរិយាដើម ដែលមិនបានរៀបការ។ ប៉ុន្តែលោកឆោម ហៅវីរៈយុទ្ធ មិនដែលហ៊ានលាតត្រដាងរឿងស្នេហានេះឡើយ។

ឆាយ វីរៈយុទ្ធ ស្ថិតក្នុងចំណោមតារាចម្រៀងជើងខ្លាំង ដែលមានអ្នកគាំទ្រច្រើន តែតាំងពីរៀបការប្រពន្ធកូនសេដ្ឋីមក គេកត់សម្គាល់ឃើញថា លោកឆោម ហាក់ចុះខ្សោយជាងមុន ព្រោះមិនសូវមានបទចម្រៀងផ្ទុះទៀតឡើយ បើទោះជាពេលនេះ មានភរិយាអ្នកនាងចាន់ឌី ជាអ្នកនិពន្ធឱ្យច្រៀងក្តី៕

RELATED ARTICLES