Wednesday, September 17, 2025
Homeតារាខ្មែរម៉ូលីកា បញ្ចប់ជំនាញគ្រឿងសម្អាងនៅថៃ ប្រហែលលែងខ្វល់អាជីពចម្រៀងហើយ

ម៉ូលីកា បញ្ចប់ជំនាញគ្រឿងសម្អាងនៅថៃ ប្រហែលលែងខ្វល់អាជីពចម្រៀងហើយ

អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា ដែលកាក់កបខ្លាំងរកស៊ីលក់គ្រឿងសម្អាង តាម Online រហូតមានលុយបើកហាង Cosmetic ចំណាយទុនធំរហូតដល់១០ម៉ឺនដុល្លារនោះ បានឲ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងធ្វើឲ្យអតិថិជនមានទំនុកចិត្តនោះ នាងក៏បានទៅសិក្សាវគ្គខ្លី ផ្នែកគ្រឿងសម្អាងនៅថៃ ផងដែរ ដោយបានបញ្ចប់តាំងពីខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ។

ស្រីស្រស់ម៉ូលីកា ថ្លែងថា ”ខ្ញុំបានទៅរៀនវគ្គខ្លី ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់២៤ ខែមីនា នៅថៃ ពី The One ហើយទទួលបានលិខិតបញ្ជាក់ជាផ្លូវការ ពីការរៀនចប់ផងដែរ។ ការសិក្សានោះមានសារៈសំខាន់ណាស់ ព្រោះខ្ញុំផ្តោតទៅលើផលិតផល ធ្វើឡេលាបមុខ និងខ្លួន គឺត្រូវតែរៀនឲ្យចេះតែម្ដង ដើម្បីឲ្យបានដឹងច្បាស់ពីការប្រើឡេ ដែលមិនប៉ះពាល់ សម្រាប់ជម្រាបជូនអតិថិជនយើងទាំងអស់ឲ្យបានដឹង”។

ម៉ូលីកា ថា ក្រោយពីនាងបញ្ចប់សិក្សាវគ្គខ្លី ស្ដីពីគ្រឿងសម្អាងនៅថៃ មក ពេលនេះនាងបានបង្កើតម៉ាកសញ្ញាផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា NK By Molika ដោយពេលនេះទទួលបានការគាំទ្រពីអតិថិជនកុម្មង់ទិញច្រើន រហូតលក់ដាច់អស់ៗពីស្ដុក។

ដោយឡែក ទាក់ទងការវិលត្រឡប់មកច្រៀងសម្ដែងវិញ ស្រីស្អាតម៉ូលីកា ថា នាងមិនបោះបង់អាជីពសិល្បៈទេ ប៉ុន្តែមិនទាន់កំណត់ពេលវេកលាជាក់លាក់ ដោយសារមមាញឹកខ្លាំងពេក លើការរកស៊ី។

ម៉ូលីកា ក៏បានរំលឹកដែរថា គេស្គាល់នាងតាមរយៈសិល្បៈ ហេតុនេះហើយបានជានាងនៅតែស្រលាញ់អាជីពចម្រៀង ហើយអ្វីដែលធ្វើឲ្យនាងមិនអាចបំភ្លេចបាននោះ គឺពីដំបូង នាងផ្ដើមពីទុនត្រឹម៣០០ដុល្លារប៉ុណ្ណោះ តាមរយៈការលក់ជើងមាន់តាម Online ប៉ុន្តែពេលនេះ នាងឈានមកបើកហាងលក់គ្រឿងសម្អាងពីបរទេស ដោយរកតែពេលវេលាដកខ្លួនសឹងមិនបាន ហេតុនេះហើយបានជារយាលៗពីអាជីពសិល្បៈ។

ក្រៅពីម៉ូលីកា កន្លងមក គេឃើញតារាសម្ដែងឌួង ហ្សូរីម៉ា ដែលជាប្អូនស្រីឌួង ហ្សូរីដា​ក៏បានរៀនផ្នែកគ្រឿងសម្អាងនៅថៃ នេះ ចប់ដូចគ្នាផងដែរ៕

RELATED ARTICLES