Wednesday, September 17, 2025
Homeតារាខ្មែរស្រីស្អាត ណូ ម័រ ស្អិតល្មួត VJ សុភា ដូចប្តីប្រពន្ធ

ស្រីស្អាត ណូ ម័រ ស្អិតល្មួត VJ សុភា ដូចប្តីប្រពន្ធ

តារាសម្តែង និងពិធីការិនីតូចច្រឡឹង ណូ ម័រ បានធ្វើឱ្យទាំងក្នុង និងក្រៅសិល្បៈ មានការចាប់អារម្មណ៍ខ្លាំង ព្រោះតែស្រីស្រស់រូបនេះបានបង្ហាញភាពស្អិតល្មួតកាន់តែខ្លាំងជាមួយ Vj សុភា នាំឱ្យប្រុសៗមួយចំនួន ដែលធ្លាប់តាមស្នេហ៍តូចតន់ ណូ ម័រ ច្រណែនពិធីករសុភា ជាខ្លាំង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ កាលពីខែមុននេះ ណូ ម័រ ថែមទាំងបានដឹកដៃ Vj សុភា ទៅទិញផ្ទះវីឡាទ្រនំស្នេហ៍ទៀតផង ដែលនាំឱ្យតារារួមអាជីព និងអ្នកគាំទ្រ ពួកគេបានសួររឿងពេលណាដែលពួកគេរៀបការ ប៉ុន្តែណូ ម័រ មិននិយាយរឿងដឹកដៃវីជេ  រូបសង្ហា ក្រាបផ្ទឹមនៅថ្ងៃណានោះឡើយ។

ណូ ម័រ មានរាងតូចច្រឡឹងគួរឱ្យទាក់ទាញ ទើបកន្លងមកមានមន្ត្រីធំៗជាច្រើនគ្រឺតក្នាញ់ស្រីស្អាតរូបេនេះ រហូតធ្លាប់មានការភ្ញាក់ផ្អើលថា កញ្ញាម័រ ស្នេហ៍ប៉ះប្តីគេ ត្រូវប្រពន្ធដើមតាមទាន់តាមផ្លូវទៀតផង។

ប៉ុន្តែក្រោយមក មានការបកស្រាយថា វីដេអូដណ្តើមប្តីគេរបស់ណូ ម័រ គ្រាន់តែជាការថតស្ពតអប់រំទៅវិញ។

យ៉ាងណា ម្ចាស់ស្នេហ៍ពិតប្រាកដរបស់ណូ ម័រ នៅពេលនេះ គឺជាបុរសសង្ហា Vj សុភា ទេ ហើយក្រោយពួកគេទិញផ្ទះវីឡាទ្រនំស្នេហ៍រួមគ្នាមក មានព័ត៌មានថា ពួកគេនឹងគ្រោងរៀបការជាមួយគ្នាក្រោយសម្ពោធវីឡា។

ណូ ម័រ បានលេចមុខធ្វើពិធីការិនីនៅតាមបណ្តាកម្មវិធីមួយចំនួន ហើយនាងក៏ធ្លាប់បង្ហាញខ្លួនថត MV បទល្បីៗរបស់តារាចម្រៀងឆាយ វីរៈយុទ្ធ និង ខេម ផងដែរ៕

RELATED ARTICLES