Wednesday, September 17, 2025
Homeតារាខ្មែរសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមមង្គលការឱក សុគន្ធកញ្ញា ក្នុងពិធីកាត់សក់

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមមង្គលការឱក សុគន្ធកញ្ញា ក្នុងពិធីកាត់សក់

ភ្នំពេញ ៖ សម្ដេចនាយរដ្ឋមន្រ្ដី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់សក់ បង្កក់សិរីកូនក្រមុំ ឱក សុគន្ធកញ្ញា និងកូនកំលោះ លោកអ៊ឹង សុខលី នៅព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៩ ដែលមង្គលការដែលរៀបចំនៅសណ្ឋាគារផ្កាយ៥ សុខា ភ្នំពេញ ។

ក្រៅពីវត្តមានសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានវត្តមានលោកជំទាវម៉ែន សំអន ឯកឧត្តមទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តមឃួង ស្រេង ព្រមទាំងតារាល្បីៗ ក៏ចូលរួមផ្ដល់កិត្តិយសដល់គូស្វាមីភរិយាថ្មោងថ្មីនេះផងដែរ។

គួរបញ្ជាក់ថា ស្វាមីឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៏ហង្សមាស ជាប្អូនរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស និងក្រុមហ៊ុនហង្សមាស៕

RELATED ARTICLES