Wednesday, September 17, 2025
Homeតារាខ្មែរតារាសម្ដែងពឹង ចាន់បូរណ៌មី ធ្វើខួប២៣ឆ្នាំ មុនពេលថតរឿង៣ខែ ឲ្យសម្ដេចទៀ បាញ់

តារាសម្ដែងពឹង ចាន់បូរណ៌មី ធ្វើខួប២៣ឆ្នាំ មុនពេលថតរឿង៣ខែ ឲ្យសម្ដេចទៀ បាញ់

តួឯកប្រុសក្នុងរឿង ”វិញ្ញាណស្នេហ៍” លោកពឹង ចាន់បូរណ៌មី (Peong Puthisak) បានរៀបចំកម្មវិធីខួបកំណើតគម្រប់២៣ឆ្នាំ នៅហាងវីហ្វេ្រន បឹងត្របែក កាលពីរាត្រីថ្ងៃទី២១ ខែឧសភា ដោយមានតារាសិល្បករ រួមទាំងអ្នកសារព័ត៌មានជាច្រើនបានចូលរួមផងដែរ។

លោកចាន់បូរណ៌មី ដែលផ្ដើមពីអាជីពចម្រៀង និងមានជំនាញអាចលេងហ្គីតាបាននោះ ដោយសារមានរូបរាងសង្ហា បានវិវឌ្ឍខ្លួនឈានមកចាប់អាជីពសម្ដែង តាមរយៈការលើកទឹកចិត្តពីអ្នកដឹកនាំសម្ដែងមួយចំនួន ហើយរឿងដែលលោកសម្ដែងមុនគេ គឺរឿង ”រនាតឯក”។

ដោយឡែក នៅឆ្នាំ២០១៩នេះវិញ លោកចាន់បូរណ៌មី អះអាងថា លោកបានទទួលថត៤រឿងទៀត ហើយដែលក្នុងនោះ ២រឿងជារឿងដុំ។ ប៉ុន្ដែអ្វីដែលលោករំភើបនោះ គឺក្នុងពេលដ៏ឆាប់នេះ លោកត្រៀមថតរឿងមួយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជារឿងប្រវត្តិរបស់គាត់ផ្ទាល់តែម្ដង ហើយតាមអ្នកដឹកនាំសម្ដែង ប្រាប់ថា រឿងនោះលោកមានរ៉ូលសម្ដែងដល់ទៅ៣ខែឯណោះ។

នៅក្នុងកម្មវិធីខួបកំណើតគម្រប់អាយុ២៣ឆ្នាំនេះ ពឹង ចាន់បូរណ៌មី បានរៀបចំចំនួន១៥តុ ហើយនេះជាលើកទីមួយផងដែរ សម្រាប់លោក ដែលធ្វើខួបកំណើតធំបែបនេះ ដើម្បីផ្សារទំនាក់ទំនងជាមួយតារារួមអាជីពឲ្យបានកាន់តែច្រើនថែមទៀត។

អតីតបេក្ខភាព Mister United Continent កាលពីឆ្នាំ២០១៨ ដែលបានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងវេទិកាប្រលងមួយនៅប្រទេសសាំងហ្គាពួរ និងពេលនេះជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកគ្រប់គ្រង និងបដិសណ្ឋារកិច្ច នេះ បានអះអាងថា ទោះជាមមាញឹកសិល្បៈយ៉ាងណា ក៏លោកមិនបោះបង់ការសិក្សារចោលដែរ ប៉ុន្តែដោយសារពេលនេះ មានភាពមមាញឹកខាងសម្ដែង ទើបលោកគ្រាន់តែព្យួរកាសិក្សារមួយអន្លើសិនប៉ុណ្ណោះ។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ លោកចាន់បូរណ៌មី បញ្ជាក់ថា មិនទាន់មានបណ្ដូលចិត្តឡើយ៕

RELATED ARTICLES