Wednesday, September 17, 2025
Homeតារាខ្មែររ៉ាប៊ី ប្រកែកចាប់ដៃសង្សារ បាន មុន្នីល័ក្ខ

រ៉ាប៊ី ប្រកែកចាប់ដៃសង្សារ បាន មុន្នីល័ក្ខ

ថ្មីៗនេះ គេឃើញស្រីស្អាត ផាន វីរ៉ាទី ហៅរ៉ាប៊ី ហាក់មានភាពស្និទ្ធស្នាលគ្នាប្លែកជាមួយអតីតគូដណ្តឹងតារាចម្រៀងបាន មុន្នីល័ក្ខ គឺ Dj ខេក ដោយថែមទាំងលេចឮថា ពួកគេគ្រោងនឹងចាប់ដៃគូគ្នាច្រៀងឆ្លើងឆ្លើយទៀតផង។

ប៉ុន្តែនៅពេលសាកសួររឿងនេះ រ៉ាប៊ី បែរជាប្រកែកទៅវិញ ដោយនាងអះអាងថា គ្មានគម្រោងការច្រៀងរ៉េប និងសម្តែងជាមួយ Dj ខេក ឡើយ។

តារាពូកែរាំគួរឱ្យក្នក់ក្នាញ់ រ៉ាប៊ី វាចាថា “អត់ទេបង ! ខ្ញុំអត់មានគម្រោងអីច្រៀងជាមួយ Dj ខេក ទេ។ ជួបគាត់ដោយចៃដន្យតើ អត់បាននិយាយអីទាក់ទងការច្រៀងសម្តែងអីជាមួយគ្នាទេ គ្រាន់តែថតរូបស្និទ្ធស្នាលគ្នាធម្មតាហ្នឹង”។

មិនត្រឹមតែប្រកែករឿងចាប់ដៃគូចម្រៀងជាមួយ Dj ខេក ទេ ប៉ុន្តែនៅពេលសួរថា បើ Dj ខេក ចង់ឱ្យរ៉ាប៊ី ស្អំបេះដូងលោកជំនួសបាន មុន្នីល័ក្ខ តើរ៉ាប៊ី ព្រមជួយ ឬអត់នោះ? ស្រីស្អាតរូបនេះប្រកែកញ៉ាញតែម្តងថា រឿងនោះមិនអាចទៅរួចជាដាច់ខាត។

រ៉ាប៊ី ជ្រកកោនក្រោមផលិតកម្មថោន ជាង២ឆ្នាំ ធ្លាប់ចាប់ដៃគូតែជាមួយតារាចម្រៀងសុគន្ធ ថេរ៉ាយុ និងនាយពាក់មី ប៉ុណ្ណោះ មិនធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយតារាណាផ្សេងឡើយ ក្នុងនោះមានទាំងលោកខេម ផង។

រ៉ាប៊ី ឱ្យដឹងថា ការដែលនាងចាប់ដៃជាមួយសុគន្ធ ថេរ៉ាយុ ញឹកជាងគេ ព្រោះថ្នាក់ដឹកនាំថោន យល់ថា នាងនិងរ៉ាយុ ផ្តោតលើទីផ្សារបែបយុវវ័យដូចគ្នា ហេតុនេះហើយបានជាតម្រូវឱ្យច្រៀង និងសម្តែងជាមួយគ្នា ច្រើនជាងដៃគូផ្សេងទៀត៕

RELATED ARTICLES