Wednesday, September 17, 2025
Homeតារាខ្មែរហេតុអី ព្រាប សុវត្ថិ មិនជួយក្មួយឱ្យចូលហង្សមាស?

ហេតុអី ព្រាប សុវត្ថិ មិនជួយក្មួយឱ្យចូលហង្សមាស?

ព្រាប សុវត្ថិ បានជួយជ្រោមជ្រែងកូនប្រុសទាំង3 របស់លោក គឺ សុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ឱ្យចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស បានដោយជោគជ័យ ដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀងនៅប៉ុស្តិ៍ហង្សមាស ដូចតារាផ្សេងៗទៀតឡើយ គឺចូលដោយស្វ័យប្រវត្តិ។

ប៉ុន្តែគេកត់សម្គាល់ឃើញថា ព្រាប សុវត្ថិ ហាក់មិនបានធ្វើអន្តរាគមន៍ទៅលើក្មួយប្រុសរបស់លោក ដែលត្រូវជាកូនរបស់បងស្រីភរិយារបស់លោក គឺឆៃដា ពិសិដ្ឋ ឱ្យចូលហង្សមាស ដូចកូនប្រុសទាំង3 របស់លោកឡើយ បើទោះពិសិដ្ឋ ចេះច្រៀងបទចម្រៀង និងរាំតាមលោកតាំងពីនៅតូចក្តី។

ដោយសារតែមិនអាចគ្មានឱកាសបានចូលហង្សមាស ទើបថ្មីៗនេះ ឆៃដា ពិសិដ្ឋ ដែលជាអ្នករាំអមព្រាប សុវត្ថិ ជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តស្ពាយបង្វេចទៅធ្វើជាសមាជិកក្នុងក្រុមចម្រៀងរបស់អតីតតារាចម្រៀងហង្សមាស ងួន ចាន់ដេវីត ក្នុងក្រុម Dit Way គួរឱ្យភ្ញាក់ផ្អើល។

អ្នកជំនាញសិល្បៈបានលើកឡើងថា ព្រាប សុវត្ថិ មិនអាចយកទាំងកូនផង ក្មួយផង ចូលហង្សមាស ព្រមគ្នានោះទេ ព្រោះមើលទៅដូចជាបក្ខពួកពេក បើទោះជាឆៃដា ពិសិដ្ឋ មានសមត្ថភាពក៏ដោយ តែពិបាកចូលផលិតកម្មធំនេះណាស់ បើមិនឆ្លងកាត់ការប្រលងជាមុនសិន។ ប៉ុន្តែរឿងកូនប្រុសរបស់ព្រាប សុវត្ថិ ជារឿងផ្សេង ព្រោះតារាជើងចាស់របស់ហង្សមាស នេះ ចង់ឱ្យកូនៗដើរតាមគន្លងខ្លួន ហើយបើឱ្យកូនៗទៅប្រលង បើជាប់ ត្រូវទស្សនិកជនរិះគន់ថា ឱ្យបក្ខពួកជាប់ ទើបលោកមិនឱ្យកូនចូលប្រលង។ តែរឿងដែលសំខាន់ គឺថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ចង់តបស្នងទៅព្រាប សុវត្ថិ ចំពោះគុណសម្បត្តិរបស់លោកនៅហង្សមាស 20ឆ្នាំកន្លងមក ទើបទទួលយកកូនប្រុសទាំង3របស់លោកឱ្យចូលហង្សមាស ដោយមិនចាំបាច់ប្រលង ព្រោះថា សមត្ថភាពរបស់ពួកគេក៏អាចទៅរួចដែរ។

ព្រាប សុវត្ថិ បាននាំកូនប្រុសទាំង3ចេញទៅច្រៀងសម្តែងនៅអាមេរិក កាលពីថ្ងៃទី 21 ខែឧសភា ដែលមានភរិយារបស់លោក អ្នកស្រីឡុង ស្រីមុំ បានរួមដំណើរផងដែរ។

តាមព័ត៌មានថា ព្រាប សុវត្ថិ និងអ្នករួមដំណើរជាមួយទាំងអស់នឹងមកដល់ស្រុកវិញ កាលពីថ្ងៃទី30 ខែឧសភា ហើយតារាជើងចាស់របស់ផលិតកម្មរស្មីហង្សមាស រូបនេះ សម្រាកក្នុងស្រុកបានតែ1ខែប៉ុណ្ណោះ នឹងត្រូវនាំកូនប្រុសទាំង3 ចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី រយៈពេលខ្លីនៅអំឡុងខែកក្កដា ខាងមុខនេះហើយ៕

RELATED ARTICLES