ទីបំផុត ឃាតកររំលោភសម្លាប់ក្មេងប្រុសស្រី២នាក់ និងប្រពន្ធផងដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ បន្ទាប់ពីសម្ងំលាក់ខ្លួននៅខេត្តព្រៃវែង។ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ គឺធ្វើឡើងដោយមានការកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ និងកម្លាំងCPU សហការជាមួយសមត្ថកិច្ចជំនាញខេត្តព្រៃវែងផងដែរ។

យោងតាមគនណនីផ្លូវការរប់ស់CPU បានបង្ហោះសារថា “យើងបានឃាត់ខ្លួនជនសង្ស័យទាំងពីរអ្នកទាក់ទងនឹងករណីរំលោភ និងសម្លាប់នៅខេត្តព្រះសីហនុហើយ។ អបអរសាទរដល់ក្រុមកម្លាំងការងារ។ ពត៌មានបន្ថែមពេលក្រោយ”។

ចំណែក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ ថា “នៅពេលនេះកម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ។ ជនដដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែងនិងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការែ”។

គួរបញ្ជាក់ ជនសង្ស័យជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ក្មេងប្រុសស្រីតូចៗ ចំនួន២នាក់បងប្អូន កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ដោយសមត្ថកិច្ចបានបង្ហាញមុខ (រូបថត) ជនសង្ស័យ ដែលពេលនេះ សមត្ថកិច្ចកំពុងដុតដៃជើងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននោះ មានឈ្មោះឈឹម វិចិត្រ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅមូលដ្ឋានកើតហេតុខាងលើ។ ចំណែកក្មេងតូចៗទាំង២នាក់បងប្អូន ជាជនរងគ្រោះ ដែលត្រូវឃាតករចិត្តកំណាច រំលោភសម្លាប់យ៉ាងព្រៃផ្សៃនេះ រួមមាន ទី១-ឈ្មោះផា ស្រីលក្ខ័ ភេទស្រី អាយុ១០ឆ្នាំ និងទី២-ឈ្មោះផា សុខលី ភេទប្រុស អាយុជាង២ឆ្នាំ។ ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ មានឪពុកឈ្មោះអ៊ួន ផា ជាកម្មករសំណង់ ចំណែកម្តាយប្រកបរបរជាកូនកាំបិតនៅហាងចិន។ ក្រុមគ្រួសារខាងលើ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទើបមកស្នាក់នៅទីតាំងកើតហេតុ បានរយៈពេលប្រមាណ១សប្តាហ៍ប៉ុណ្ណោះ។

បច្ចុប្បន្ន កម្លាំងកំពុងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសួរនាំ៕



