Wednesday, September 17, 2025
Homeតារាខ្មែរថៅកែផលិតកម្ម C2Go រៀបរាប់ហេតុការណ៍រឿងចោរប្លន់ស្រី្ដជនបរទេស នៅសៀមរាប

ថៅកែផលិតកម្ម C2Go រៀបរាប់ហេតុការណ៍រឿងចោរប្លន់ស្រី្ដជនបរទេស នៅសៀមរាប

លោកអេថេន ជានិច្ច ចាងហ្វាងផលិតកម្ម C2Go និង E Nation និងជាប្រធានអង្គការ ”ខ្ញុំខ្មែរ” បានរួមចំណែកយ៉ាងសំខាន់ដើម្បីឲ្យសមត្ថកិច្ចឈានទៅចាត់ការករណីចោរប្លន់កាបូបស្រី្ដជនបរទេសនៅខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា រហូតយកការបូបមកប្រគល់ឲ្យម្ចាស់ដើមវិញ។

ទោះជាករណីនេះត្រូវបានចប់ពិតមែន ក៏លោកអេថេន ជានិច្ច និងលោកតារា ដែលជាក្រុមការងារដែលបានសម្ភាសន៍ផ្ទាល់ពីស្រ្ដីបរទេស រងគ្រោះនោះ បានបង្ហាញចំណាប់អារម្មណ៍ចំពោះរឿងរ៉ាវដែលកើតឡើងដែលអាចជះឥទ្ធពលដល់អ្នកទេសចរណ៍ដែលចូលមកទស្សនាប្រាសាទនៅខេត្តសៀមរាប នេះដែរ។

លោកអេថេន ជានិច្ច ថ្លែងសារហេតុផលដែលករណីស្រី្តជនបរទេស ដែលត្រូវចោរប្លន់នោះ ទទួលបានភាពយុត្តិធម៌ គឺដោយសារតែសារព័ត៌មានត្រូវបានចែកចាយ (Share) ធ្វើឲ្យល្បីនៅលើហ្វេសប៊ុក។

លោកបន្តថា សប្បាយចិត្តដែលវីដេអូរបស់លោក ធ្វើឲ្យអាជ្ញាធរដុតដៃដុតជើង រហូតឈានទៅចាប់ជនល្មើសឲ្យទទួលខុសត្រូវនៅចំពោះមុខច្បាប់។

លោកជានិច្ច បានរំលឹកថា ស្រ្ដីជនជាត់អ៊ីរ៉ង់ បានប្រាប់គាត់ពីហេតុការណ៍ចោរប្លន់ និងប្រើអំពើហិង្សា ហើយស្រ្ដីរូបនោះថា គាត់បានទៅ៥០ប្រទេស ហើយតែមិនដែលមានបញ្ហាទេ ទើបតែមកកម្ពុជា បែរជាជួបរឿងបែបនេះ ហើយប្រទេសកម្ពុជា នេះ ហើយជាប្រទេសដែលគាត់ចង់មកជាងគេ។ សម្រាប់លោកយល់ថា ទោះជាប្រទេសមានច្បាប់តឹងរុឹងយ៉ាងណា ក៏គង់មានករណីចោឆក់ ឬប្លន់ប្រាក់អ្នកទេសចរណ៍ដែរ ហេតុនេះហើយបានជាលោកសូមសរសើរចំពោះសត្ថកិច្ចដែលបានឃើញវីដេអូលោកសម្ភាសន៍ជាមួយស្រ្ដីជនបរទេសនោះ ហើយគឺចង់ឃើញជនបង្កមកផ្ដន្ទាទោសបានភ្លាមៗ។

ដោយឡែក លោកតារា ដែលជាអតីតមគ្គុទេសរស់នៅប្រទេសកូរ៉េ បានអះអាងបន្ថែមថា ស្រ្ដីរងគ្រោះបានប្រាប់លោកថា បើតុកតុកមិនដឹករូបនាងទៅផ្លូវស្ងាត់ ក្រឡុកកន្លៀត ក៏ក្រុមចោរប្លន់មិនធ្វើសកម្មភាពប្លន់ និងវាយរូបនាងឲ្យរងរបួសពេញផ្ទៃមុខបែបនេះដែរ។ លោកសំណូមពរឲ្យអាជ្ញាធរគ្រប់គ្រងអ្នកដឹកភ្ញៀវឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានករណីបែបនេះ កើតឡើងទៀត ព្រោះវាអាចជះផលអាក្រក់ដល់វិស័យទេសចរណ៍របស់យើង។

ប្រធានអង្គការ ”ខ្ញុំខ្មែរ” បានថ្លែងអំណរគុណចំពោះសម្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេស គឺនាយឧត្តមសេនីយ៍នេត សាវឿន ដែលបានជួយរកយុត្តិធម៌ដល់ជនរងគ្រោះ តាមរយៈវីដេរបស់លោកដែលបានសម្ភាសន៍ជនរងគ្រោះនៅខេត្តសៀមរាប នោះ។

ដោយឡែក ទាក់ទងផលិតកម្ម C2Go និង E Nation វិញ លោកអេថេន ជានិច្ច ថា ពិបាកដំណើរការណាស់ ព្រោះលោកផលិតរឿងទីមួយ ”ខ្មោចស៊ីឈ្នួល” នោះ មិនសូវមានអ្នកមើល ចំណែកតារាចម្រៀងវិញ ពួកគេគិតតែចេញពីផលិតកម្មលោក ដោយគ្មានជូនដំណឹង។ ប៉ុន្ដែពេលនេះ លោកផលិតរឿងមួយទៀត គឺ ”ជើងកប” ដែលថតបាន៩០%ហើយ នឹងត្រៀមដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ៕

RELATED ARTICLES