Wednesday, September 17, 2025
Homeតារាខ្មែរភិន សុដាលីស ប៉ះនាយគ្រឿន ប្លែកអារម្មណ៍ទៀតហើយ

ភិន សុដាលីស ប៉ះនាយគ្រឿន ប្លែកអារម្មណ៍ទៀតហើយ

អ្នកនាងភិន សុដាលីស បានលេចមុខក្នុងតំណែងតួឯកសារជាថ្មី តាមរយៈរឿង ”ព្រលឹង”​ ដែលចាប់ដៃគូជាមួយនាយគ្រឿន និងលោកភឹម តារាវិបុល រួមទាំងតារាល្បីៗជាច្រើនដួងទៀត ក្នុងនោះ ក៏មានលោកហេង នរៈកក្កដា ,​ មុន្នី ឌីយ៉ាម៉ង់ និងលោកមូល សារ៉ាវ៉ាន់ ជាដើម។

តាមរយៈការបញ្ចេញ Trailer នោះ​គេឃើញមានការចាប់អារម្មណ៍ច្រើន ហើយក្រុមការងារផលិតកម្មមហាហង្ស​ថែមទាំងមានជំនឿចិត្តថា ភាពយន្ដមួយនេះមិនចាញ់រឿង ”ផ្ទះចុងភូមិ”​ ដែលទើបចាក់បញ្ចាំងកាលពីពេលថ្មីៗនេះឡើយ។

អ្នកតំណាងផលិតកម្មផលិតកម្មមហាហង្ស មិនបញ្ជាក់ពីទិន្នន័យប្រាក់ផលិតរឿង ”ព្រលឹង” ទេ គ្រាន់តែថាអស់ច្រើន ព្រោះទាំងបច្ចេកទេស និងទីតាំងថត គឺមានការសម្រិតសម្រាំងខ្លាំងណាស់។ ភាពយន្ដនេះគ្រោងនឹងដាក់លក់សំបុត្រនៅថ្ងៃទី៤ ខែកក្កដា ខាងមុខនេះ ហើយខណៈដែលថ្នាក់ដឹកនាំមហាហង្ស រំពឹងថា អាចកើបលុយមិនចាញ់រឿង ”ផ្ទះចុងភូមិ” ឡើយ។

តាមរយៈការលេចមុខរបស់ភិន​សុដាលីស ដោយប៉ះជាមួយតារាកំប្លែងនាយគ្រឿន នេះ ទស្សនិកជននឹងបានប្លែកអារម្មណ៍ជាងភាពយន្ដមុនៗជាមិនខាន ព្រោះដាលីស ក៏ចូលចិត្តលេងក្រមិចក្រមើមដែរ ហេតុនេះហើយ អ្នកទាំងពីរប្រាកដជាមានការស៊ីចង្វាក់គ្នាជាមិនខាន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ពេលនេះ ដាលីស ក៏បានសម្រកទម្ងន់មករាងស្វែលជាងមុនដែរ ទើបធ្វើឲ្យនាងនៅតែស្ថិតក្នុងតំណែងតួឯក៕

RELATED ARTICLES