Wednesday, September 17, 2025
Homeតារាខ្មែរឌួង ហ្សូរីដា អញ្ជើញឯកឧត្តមខៀវ កាញ៉ារីទ្ធ ចូលរួមដាំដើមឈើ ដើម្បីអភិរក្សដំរីនៅខេត្តរនៈគិរី

ឌួង ហ្សូរីដា អញ្ជើញឯកឧត្តមខៀវ កាញ៉ារីទ្ធ ចូលរួមដាំដើមឈើ ដើម្បីអភិរក្សដំរីនៅខេត្តរនៈគិរី

ពិធីការិនីឌួង ហ្សូរីដា និងឌីជេ ហេរ៉ូ ដែលជាទូតសុច្ឆន្ទៈដំរីអៃរាវត្តា ព្រមទាំងលោកស្រីខៃ ចិន្ដា ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលជាមួយឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាលពីថ្ងៃទី៨ ខែមិថុនា នៅក្រសួងព័ត៌មាន ដើម្បីស្នើសុំអញ្ជើញលោករដ្ឋមន្រ្ដីអញ្ជើញចូលរួមទិវាដាំដើមឈើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនៈគិរី។

ជាការឆ្លើយតបទៅសំណើខាងលើនេះ ឯកឧត្តមខៀវ កាញ៉ារីទ្ធ បានយល់ព្រមអញ្ជើញចូលរួមក្នុងទិវាដាំដើមឈើ ហើយលោករដ្ឋមន្រ្ដីក៏ទទួលនូវសំណើរបស់លោកស្រីខៃ ចិន្ដា ដែលសុំឲ្យឯកឧត្តមខៀវ កាញ៉ារីទ្ធ ធ្វើជាប្រធានកិត្តិយសប្រចាំសមាគមន៍អភិរក្សដំរីដំរីខ្មែរ អៃរាវត្តា ផងដែរ។

ឌួង ហ្សូរីដា ថ្លែងថា ”ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈដំរីអៃរាវត្តា ខ្ញុំសូមគោរពទៅដល់មហាជនទាំងអស់ ចូលរួមទាំងអស់គ្នា មិនមែនទាល់តែមានលុយច្រើន បានអាចទៅបានទេ គឺដើមឈើមួយដើម២០ដុល្លារ ហើយដាំហើយមានដាក់ឈ្មោះខ្លួនឯង ហើយខាងសហគមន៍ថែរក្សារការពារដើមឈើហ្នឹង ឲ្យធំរីកធំធាត់ ហើយយើងអាចទៅមើល៥ឆ្នាំក្រោយ ឃើញប្លែកហើយ។ ម្យ៉ាងទៀតចង់ឲ្យបងប្អូនទៅទស្សនាខេត្តរតនៈគិរី ដោយផ្ទាល់ ឃើញធម្មជាតិពិតៗ និងបានជិះដំរី ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលរវាងដំរីនិងមនុស្ស មិនមែនជាដាក់ទារុណកម្មលើដំរីទេ អូសឈើធ្ងន់ៗទេ”។

ចំណែកឌីជេ ហូរ៉ូ បានបញ្ជាក់ដែរថា​”ខ្ញុំសូមអំពាវនាវចំពោះមហាជនទូទៅ ដែលស្រលាញ់ដំរី ព្រៃឈើ ចូលរួមកម្មវិធីយើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ឲ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីយើងបានទៅទស្សនាផ្ទាល់ នូវតថភាពជីវិតរស់នៅពិតរបស់ដំរីខ្មែរ នៅសល់៤ក្បាល នៅខេត្តរតនគិរី នេះ”។

លោកស្រីខៃ ចិន្ដា ប្រធានសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តា រីករាយជាខ្លាំង​នូវពេលដែលត្រូវបានឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងនៅក្រសួងព័ត៌មាន ផ្ទាល់នេះ។ ហើយលោកស្រីថ្លែងដែរថា ”ដំរីទាំងអស់នៅទូទាំងប្រទេស មាន៦៩ក្បាល តែនៅអៃរាវត្តា យើងមានដំរីតែ៤ក្បាលទេ អ៊ីចឹងហើយបានជាការភ័យព្រួយ និងក្ដីបារម្ភរបស់យើងទាំងអស់គ្នា យើងសូមជូនដំណឹងនេះដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមឲ្យរួសរាន់ជួយគ្នាអភិរក្សទាំងអស់គ្នា​ដើម្បីបង្កើនចំនួនដំរី គឺការបង្កាត់ពូជយកដំរីញីឲ្យរស់នៅជាមួយដំរីឈ្មោលក្នុងព្រៃធម្មជាតិ ទើបបានកូនដំរីកើតឡើង។ បច្ចុប្បន្នសមាគមយើងមានផ្ទៃដីទំហំជាង៣០០ហិកតារ នឹងបានត្រៀមដីឯកជនរបស់សមាគម ចំនួន៦០ហិកតារថែមទៀត ដើម្បីដាំដើមឈើ នឹងដាំដើមឈើហូបផ្លែ សម្រាប់ផ្ដល់ចំណីឲ្យដំរីនៅខែប្រាំង”៕

RELATED ARTICLES