Monday, November 17, 2025
Homeព័ត៌មានជាតិប្តីប្រពន្ធចេញទៅដកលុយពីធនាគារ បាត់ខ្លួន៨ថ្ងៃ មិនត្រឡប់មកផ្ទះ

ប្តីប្រពន្ធចេញទៅដកលុយពីធនាគារ បាត់ខ្លួន៨ថ្ងៃ មិនត្រឡប់មកផ្ទះ

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ត្រូវបានក្រុមគ្រួសារអះអាងថា បាននាំទៅដកលុយពីធនាគារមួយ ដែលទើបគេវេរឲ្យ ហើយក៏បានបាត់ដំណឹងតាំងពីថ្ងៃនោះមក ពោលមកដល់ថ្ងៃនេះ មានរតៈពេល៨ថ្ងៃហើយ នៅមិនទាន់ឃើញពួកគេនាំគ្នាត្រឡប់មកផ្ទះវិញនៅឡើយទេ។

បើតាមក្រុមគ្រួសារប្តីប្រពន្ធ១គូនេះ បានប្រាប់ថា បុរស​ជាប្តី​ ​មានឈ្មោះ ហ៊ិ​ន ភា​និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ប្រឡង​ជាប់​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ អង្គភាពនាយកដ្ឋាន​សរុបផែនការ និង​ស្ត្រី​ជា​ប្រពន្ធ​ មានឈ្មោះឈ្មោះ លី ច​ន្ធូ អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន អ្នកទាំងពីរមាន​ទីលំនៅ​ផ្ទះ​លេខ​១១៧E3Z ផ្លូវ​លេខ​១៣៦ ភូមិ​២ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ។

ប្រភពដដែលនេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា​ មុនពេលកើតហេតុ កាលពីវេលា​ម៉ោង​៨​និង​០០​នាទីព្រឹក ថ្ងៃទី០​៣ ខែមិថុនា ឆ្នាំ​២០១៩ ប្តី​ប្រពន្ធ​ខាងលើនេះបាននាំគ្នាដក​លុយ​នៅ​ធនាគារ ABA សាខា​ទួលគោក ជាលុយដែលទើបលក់ដី ហើយអ្នកទិញដីនោះ បានវេរលុយចូលក្នុងគណនីរបស់ពួកគេ។

ប្រភពបានបន្តថា តាំងពីទៅដកលុយនោះមក ក្រុមគ្រួសារបានទាក់ទងប្តីប្រពន្ធមួយគូនេះបានធម្មតា លុះរហូតមកដល់ម៉ោង២រសផល ថ្ងៃខែដដែលនោះ ស្រាប់តែលែងទាក់ទងបាន ហើយបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញ មកដល់ថ្ងៃនេះមានរយៈពេល៨ថ្ងៃហើត ធ្វើឲ្យក្រុមគ្រួសារភ័យឆោឡោ និងបានរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកប្តីប្រពន្ធ១គូនេះ ៕​

RELATED ARTICLES