បន្ទាប់ពីនារីវ័យក្មេងរូបស្រស់ម្នាក់ បានធ្វើការ Live វីដេអូ ដោយស្លៀកសំលៀកបំពាក់បញ្ចេញសាច់ដើមទ្រូងសខ្ចី ចូលរួមក្នុងកម្មវិធីខួបកំណើតមួយ ហើយត្រូវបានមហាជនខ្លះធ្វើការរិះគន់ និងខ្លះទៀតបានប្រើពាក្យសម្តីជេរប្រមាថឥតសម្ចីមាត់នោះ រហូតធ្វើឲ្យនាងបង្ខំចិត្តលុបវីដេអូនេះចោល នៅពេលនេះ នារីវ័យក្មេងរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ley Ley Angel បានបង្ហោះសារផ្ញើតបទៅអ្នករិះគន់នាងថា នាងគ្រាន់តែជអ្នកលក់សម្លៀកបំពាក់តាមOnline ប៉ុណ្ណោះ មិនមែនជាតារា ឬអ្នកល្បីនោះទេ។

កញ្ញារូបស្រស់រូបនេះបានបង្ហោះសារថា “សូមផ្ញើទៅកាន់អ្នកមិនពេញចិត្តទាំងអស់ថា សម្លៀកបំពាក់ថ្ងៃមុនដែរ ខ្ញុំពាក់នោះ វា Sexy មែន តែក៏មូលហេតុដែរថ្ងៃនោះ ខ្ញុំបានក្រុមហ៊ុនថតរូប១កន្លែង សុំឱ្យធ្វើជា Model Fashion ឱ្យគាត់បន្ទាប់ពីថត ភ្លាមៗនោះ ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង”។

កញ្ញារូបស្រស់ដដែលនេះ បានបន្តថា “សុំមេត្តាកុំចាំតែរិះគន់ និងបំបាក់ផ្លូវចិត្តបានទេ? ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរ ខ្ញុំមានលក់នេះបាន? តែខ្ញុំពាក់បែបនេះ ក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ណា តើគ្រាន់តែពាក់បែបនេះខូចវប្បធម៌ដែរមែន? ខ្ញុំមិនមែនពាក់ Bikini ចូលរួមកម្មវិធីគេណា ហើយជាទូទៅ ខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ,ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំណាមែនទេ កុំសុខៗមកថា ឬជេរ ដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ ចង់សួរថាបងៗ និងប្អូននារី ដែលត្រឹមត្រូវមិនចេះស្លៀកពាក់បែបនិងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថា ខ្លួនខ្ញុំជាអ្នកណាទៅបានហើយ,នេះជារូបដែរខ្ញុំថតក្នុង STUDIO …”៕





