តារាចម្រៀងសាន់ដេ សុខ មេសា ហៅនាយចឺម ទើបរកបានសង្សារថ្មីស្រីស្អាត ឈ្មោះប៊ែលឡា ហៅអូនហ្វា សាច់ឡើងសខ្ចីម៉ដ្ឋខៃ ទើបធ្វើឱ្យប្រុសៗមិនតិចនាក់ទេ ដែលលួចច្រណែនលោកចឺម។ ប៉ុន្តែសង្សារនាយចឺម អូនហ្វា វិញ បានឱ្យដឹងថា ក្រោយត្រូវសារព័ត៌មានផ្សព្វផ្សាយថា នាងជាសង្សារទី៣ របស់នាយចឺម នោះ ដំណឹងនេះបានដឹងដល់ក្រុមគ្រួសាររបស់នាង ហើយធ្វើឱ្យពួកគាត់មានការបារម្ភចំពោះរូបនាងខ្លាំងណាស់ បើទោះជានាងព្យាយាមពន្យល់ប្រាប់ពួកគាត់ថ មានិអីទេ សូមកុំភ័យ ក៏ដោយ។

ស្រីស្រស់ប៊ែលឡា ហៅអូនហ្វា ដែលបានបង្កាត់ភ្លើងស្នេហាជាមួយនាយចឺម ក្រោយពេលពួកគេបានថតំវជាមួយគ្នាបទ “សុំទោសប៊ិក សុំទោសសៀវភៅ” នោះ បានឱ្យដឹងថា “រឿងខ្ញុំហ្នឹង តាំងពីគេចុះផ្សាយមក ដឹងដល់គ្រួសារ ខ្ញុំពិបាកដែរហ្នឹង ព្រោះពួកគាត់នៅខេត្ត ប្រកាន់ច្រើនបន្តិចហើយ។ ចំពោះខ្ញុំនិងបងចឺម វិញមិនអីទេ អាចទទួលយកបានអត់បញ្ហាទេ តែចាស់ៗគាត់មិនគិតអ៊ីចឹងទេ ចេះតែបារម្ភ ហើយពេលដឹងអីចឹង”។

នាយចឺម ស្រលាញ់អូនហ្វា ដែលមានសាច់សខ្ចីរលើបរលោងម៉ដ្ឋខៃនោះ ខ្លាំងជាងអតីតសង្សារទាំង២ របស់នាយ គឺពុធ ស្រីខួច និងអូនម៉ីម៉ី ទៅទៀត ព្រោះពេលនាយឡើងច្រៀងតាមឆាកតន្ត្រី តែងដឹកស្រីស្អាតប៊ែលឡា ទៅជាមួយជានិច្ច ទើបធ្វើឱ្យតារាប្រុសៗមិនតិចនាក់ឡើយ ច្រណែននាយចឺម ជាខ្លាំង ថាពិត ជាខ្លាំងមែន រកបានសង្សារសុទ្ធតែជាស្រីស្អាតណាស់។

ការភ្ជាប់ស្នេហ៍ថ្មីរបស់នាយចឺម ជាមួយអូនហ្វា នៅពេលនេះ ធ្វើឱ្យរឿងដែលគេសង្ស័យថា នាយចឺម មានស្នេហាជាមួយថៅកែផលិតកម្ម BKS លោកឈុន សុវណ្ណភក្តី ត្រូវបានបន្សាប។

ប៉ុន្តែ ទស្សនិកជនរង់គេចាំមើលថា នាយចឺម អាចរក្សាការពារសង្សារថ្មីនេះមិនឱ្យប្រុសផ្សេងៗទៀត ឆក់បានដូចមុនទៀតបានឬអត់ ព្រោះអូនហ្វា មានប្រុសអ្នកមានច្រើនតាមប្រជែងស្នេហ៍ជាមួយតារាសាន់ដេ នេះផងដែរ៕

