Monday, November 17, 2025
Homeព័ត៌មានជាតិរួមរ័ក២ដង មិនអស់ចិត្ត ប្រុសនួនល្អងនាំអូនទៅស្រុកកំណើតទៀត ចុងក្រោយជាប់ខ្នោះ

រួមរ័ក២ដង មិនអស់ចិត្ត ប្រុសនួនល្អងនាំអូនទៅស្រុកកំណើតទៀត ចុងក្រោយជាប់ខ្នោះ

ខេត្តព្រៃវែង ៖ យុវជនម្នាក់បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ និងបានលួងលោមរហូតឈានដល់ការរួមរ័កគ្នា រហូតដល់បានសម្រេចដល់ទៅ២ដង។ បន្ទាប់មក ខាងប្រុសក៏បាននាំគូស្នេហ៍វ័យក្មេងរបស់ខ្លួន ទៅរួមរស់នៅស្រុកកំណើតបន្តទៀត ទីបំផុត ឪពុកយុវតីរងគ្រោះបានដាក់ពាក្យបណ្តឹង ក៏ត្រូវកម្លាំងអាវុធហត្ថតាមប្រមាញ់ចាប់ខ្លួនយុវជនខាងលើបាន​នាំយកទៅចាត់ការតាមច្បាប់។

ករណីយុវជនពង្រត់កូនស្រីគេមកសម្ងំរួមស្នេហ៍ឯស្រុកកំណើត ត្រូវឪខាងស្រីប្តឹងចាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិសំឡាញ់ ឃុំរការ ស្រុកពារាំង។

យុវជនសង្ស័យដែលក្លាយជាអ្នកទោសស្នេហាទាំងវ័យក្មេង មានឈ្មោះណាង ឆៃដែន អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​ និងមានស្រុកកំណើតនៅភូមិសំឡាញ់ ឃុំរកា ស្រុកពារាំង។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានវ័យ១៣ឆ្នាំប៉ុណ្ណោះ។

លោកឧត្តមសេនីយត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ថា ការចាប់ឃាត់ខ្លួនយុវជនខាងលើធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុករបស់ក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ​ ឈ្មោះណាង ឆៃដែន បានលួងលោមកូនស្រីរបស់គាត់ដែលទើបនឹងមានវ័យ១៣ឆ្នាំ យកទៅរួមភេទ ហើយបន្តនាំយកមកលាក់ទុកនៅស្រុកកំណើតរបស់ខ្លួន ស្ថិតនៅភូមិសំឡាញ់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

លោកមេបញ្ជាការ បានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ រួចមក លោកបានបញ្ជាឱ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួន យុវជនជាប់ចោទខាងលើបាន កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលជនសង្ស័យកំពុងនៅជាមួយក្មេងស្រីរងគ្រោះ នៅនឹងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសំឡាញ់ ឃុំរកា ស្រុកពារាំង។

នៅចំពោះមុខកម្លាំងអាវុធហត្ថយុវជន ជាប់ចោទខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំក្មេងស្រីរងគ្រោះទៅរួមភេទបានសម្រេចចំនួន២ដងប្រាកដមែន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកក៏បាននាំក្មេងស្រីរងគ្រោះយកមកទុកនៅផ្ទះរបស់ខ្លួនឯស្រុកកំណើត ស្ថិតក្នុងភូមិសំឡាញ់ ឃុំរកា និងរស់នៅជាមួយគ្នា រហូតដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន យុវជនជាប់ចោទ ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយចោទប្រកាន់ពីបទសេពសន្ថវៈ និងចាប់ពង្រត់អនីតិជនមិនទាន់គ្រប់អាយុ។

ដោយឡែក ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលទៅកាន់លំនៅដ្ឋានវិញហើយ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩៕

RELATED ARTICLES