Monday, November 17, 2025
Homeព័ត៌មានជាតិកូនប្រសារកាប់កូនស្រីស្លាប់ ឪពុកក្មេកទម្លាយរឿងញៀនថ្នាំ

កូនប្រសារកាប់កូនស្រីស្លាប់ ឪពុកក្មេកទម្លាយរឿងញៀនថ្នាំ

ត្បូងឃ្មុំ៖ បន្ទាប់ពីកូនស្រីត្រូវប្តីកាប់ស្លាប់យ៉ាងអាណោជអាធ័មនោះ ឪពុកនារីរងគ្រោះបានទម្លាយថា កូនប្រសារកំណាចនេះ កន្លងមកធ្លាប់បានប្រើប្រាស់ញៀនថ្នាំទៀតផង។

បើតាមការបញ្ជាក់ពីលោក ជុំ យុទ្ធ អាយុ៥៨ឆ្នាំ ត្រូវជាឪពុកនារីរងគ្រោះ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះ តែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយកូនស្រីរបស់គាត់ក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះ រហូតឈានដល់ការដេញកាប់សម្លាប់យ៉ាងឃោរឃៅតែម្តង ។

ឪពុកនារីរងគ្រោះបានបញ្ជាក់បន្ថែមថា មូលហេតុគឺផ្តើមចេញពីជម្លោះរឿងប្រចណ្ឌតែម្តង ម៉្យាងទៀត បុរសជាកូនប្រសាររូបនេះ ក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់បានកាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ព្រោះតែខឹងនារីរងគ្រោះជាប្រពន្ធបានរើបង្វេចចេញមករស់នៅផ្ទះឪពុកម្តាយបង្កើតវិញ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។

ក្រោយពីកាប់ប្រពន្ធស្លាប់ បុរសជាប្តីបានរត់គេចខ្លួនស្រមោល លុះនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងែទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់បាន នៅភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ខេត្តត្បូងឃ្មុំ។

ប្តីកំណាចដែលសម្លាប់ប្រពន្ធរួចរត់គេចខ្លួននេះ មានឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកនារីរងគ្រោះជាប្រពន្ធ មានឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងខ្លួនជនសង្ស័យបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការបន្តនីតិវិធី៕

RELATED ARTICLES