Monday, November 17, 2025
Homeព័ត៌មានជាតិបន្សល់លុយទុកក្នុងកាបូប តែនាងស្លាប់បាត់ទៅហើយ សមត្ថកិច្ចកំពុងស្រាវជ្រាវ

បន្សល់លុយទុកក្នុងកាបូប តែនាងស្លាប់បាត់ទៅហើយ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ ៖ សាកសពនារីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតតាមខ្សែទឹកទន្លេ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយមាត់ទន្លេសាបត្រើយខាងកើត ខាងត្បូង ស្ពានបាឡេប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សាកសពនារីរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ស្លៀកខោជើងវែងខោហ្គេន ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ផ្កាប់មុខអណ្តែតទឹក តាមមាត់ទន្លេសាបត្រើយខាងកើត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជានេសាទតាមដងទន្លេ បានប្រទះឃើញសាកសពខាងលើ អណ្តែតតាមខ្សែទឹកមកទើនៅមាត់ច្រាំងទន្លេចំណុចកើតហេតុខាងលើ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពខាងលើ ឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។

បច្ចុប្បន្ន សពនារីខាងលើ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តថ្មី ក្នុងខណ្ឌជ្រោយចង្វា ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES