កណ្តាល៖ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ពាក់ព័ន្ធនឹងការជួញដូរជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ចំណុចលើទំនប់ភូមិព្រែកហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

ជនសង្ស័យប្រុសស្រីទាំង០៤នាក់នេះ ទី១. មានឈ្មោះ ទិត ម៉ិន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរដើរមេន ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទី២ . មានឈ្មោះ វុធ ចាន់រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដើរមេន មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទី៣. មានឈ្មោះ ហេង សីលា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) និងទី៤. មានឈ្មោះ ហេង កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់តូច។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនសង្ស័យទាំង៤នាក់ខាងលើ កំពុងលក់ថ្នាំញៀននៅចំណុចលើទំនប់ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានដឹកនាំកម្លាំងចុះបង្គ្រាប ឃាត់ខ្លួនបាន ចំនួន៤នាក់ ឆែកឆេរជនសង្ស័យ រកឃើញមានថ្នាំញៀនចំនួន០១កញ្ចប់តូច ដែលលាក់ទុកជាប់នឹងម៉ូតូជនសង្ស័យ រួចក៏នាំខ្លួនមកកាន់អធិការក្រុងតាខ្មៅ ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះទិត ម៉ិន និងឈ្មោះ វុធ ចាន់រស្មី បានសារភាពថា ថ្នាំញៀននេះ រូបគេទិញពីឈ្មោះហេង កញ្ញា ក្នុងតម្លៃ ២០០០០រៀល ដើម្បីយកមកប្រើប្រាស់៕

បច្ចុប្បន្ន សមត្ថកិច្ចកំពូងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការខេត្ត បន្តនីតិវិធី៕

