ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានដើរឆ្លងកាត់ផ្លូវដែក ស្របពេលនោះក៏មានរថភ្លើង១គ្រឿង ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក៏បានកៀរ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍ដ៏តន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើង ម្តុំវត្តវាលពួច ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្ដូងខ្មែរ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ យ៉ែម សារិត ភេទស្រី រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងថា មានករណីស្ត្រីម្នាក់ត្រូវរថភ្លើងកៀរ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានហើយបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកស្រ្តីរងគ្រោះខាងលើ ទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ៕