Monday, November 17, 2025
Homeព័ត៌មានជាតិអានខ្លឹមសារសំបុត្ររបស់ប្តីប៉ូលិសហើយ ប្រពន្ធយំដង្ហើយហៅមកវិញ

អានខ្លឹមសារសំបុត្ររបស់ប្តីប៉ូលិសហើយ ប្រពន្ធយំដង្ហើយហៅមកវិញ

ខេត្តកំពង់ធំ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ព្រោះតែកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនឆ្នាំ ព្យាបាលមិនជា និងថែមទាំងធ្វើទុក្ខកាន់តែ ខ្លាំងឡើងពីមួយថ្ងៃទៅមួយៗថ្ងៃ រហូតដល់ទ្រាំទ្រលែងបាន ក៏សម្រេចចិត្តគិតខ្លីិ ចងកបញ្ចប់ជីវិត ដោយបន្សល់ទុកលិខិតបណ្តាំ១សន្លឹក ផ្តាំលា ភរិយា និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិរួមការងារគ្រប់គ្នា។

ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក។

បុរសគិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះសូ សារាវុធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទ ស្រុកសន្ទុក មានទីលំនៅក្នុងភូមិកើតហេតុ។

តាមសម្តិស្ត្រីឈ្មោះកែវ សៀង អាយុ៤៩ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា កន្លងមកប្តីរបស់គាត់ តែងតែត្អូញត្អែរថា មិនសូវស្រួល ខ្លួននោះទេ ពេលហូបបាយរួចហើយម្តងៗ គាត់ចេះតែមានអក្ការហើមពោះឆ្អល់ពោះតឹងណែន ហើយគាត់ចេះតែដើរនិយាយ ប្រាប់មិត្តភក្តិគាត់ថា រស់មិនបានយូរនោះទេមើលទៅ។ រហូតដល់វេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ គាត់បានឱ្យថ្នាំឈឺក្រពះ ទៅប្តី លេបមួយសន្ទុះក្រោយមក បានសួរទៅប្តីថា រាងគ្រាន់ហើយនៅ ប្តីបានឆ្លើយថា រាងគ្រាន់បន្តិចហើយ។ លុះដល់យប់ ក៏នាំគ្នាសម្រាកនៅក្នុង ផ្ទះដូចសព្វដង ស្រាប់តែមកដល់វេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ពេលដែលគាត់ភ្ញាក់ពីដំណេកមិនឃើញប្តី ក៏នាំកូន ជិះម៉ូតូដើររកដល់វត្តចំបក់ជ្រុំ តែមិនឃើញ ទើបត្រឡប់មកផ្ទះវិញដើរសួរអ្នកជិតខាង ក៏ថាមិនឃើញ ឮសូរតែឆ្កែព្រុស ទើបគាត់នឹកឆ្ងល់ ក៏ដើរ ទៅមើលតាមរបងផ្ទះខាងលិច ស្រាប់តែប្រទះឃើញប្តីរបស់គាត់ចងកលើមែកស្វាយ ជាមួយនឹងខ្សែនីឡុងពណ៌ខ្មៅជើងផុតពីដី ឃើញបែបនេះ គាត់ក៏ស្រែកឆោឡោ ហៅបងប្អូនជិតខាងឱ្យមកជួយកាត់ខ្សែចំណងដាក់ប្តីចុះ ក្រែងអាចសង្គ្រោះបាន ដឹងអី ប្តីបានស្លាប់បាត់ទៅហើយ ទើបរាយ ការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល លោកមេភូមិនិងញាតិមិត្តនៃសពដើម្បីពិនិត្យសព និង ទីកន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកខ្លួនឯងពិតប្រាកដមែន មូលហេតុ មានជំងឺប្រចាំកាយ។

ជាមួយនេះ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ១សន្លឹក ដែលជនរងគ្រោះបានបន្សល់ទុក ដោយមានខ្លឹមសារទាំងស្រុងថា “កូនសូមលា ម៉ែ និងប្អូន២ជាទីស្រលាញ់ និងប្រពន្ធ ទាំងប្អូនជាទីស្រលាញ់ លាទាំងអាឡោះអាល័យ ទៅដោយគ្មានថ្ងៃវិលត្រឡប់ សូមឱ្យអ្នកមានគុណទាំងពីរ ឱ្យបានសុខ។ និងប្រធានអង្គភាព និងកងកម្លាំង និងអ្នករួមអង្គភាព សូមឱ្យមានអាយុយឺនយូរ សូមជួយមើលគ្រួសារខ្ញុំផងខ្ញុំ សូមឱ្យអ្នកទាំងអស់ គ្នាអាយុវែង លាហើយលាទាំងអាល័យ…”។

សាសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES