Monday, November 17, 2025
Homeព័ត៌មានជាតិកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតឡេ គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតឡេ គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ទីតាំងក្រុមហ៊ុនហុងថន ខសបេធីក ឯ ក ដែលផលិតឡេគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត ដោយបានដកហូតផលិតផលសរុបជាង១២,០១៦១គីឡូក្រាម នៅចំណុចនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ការចុះបង្ក្រាបនេះ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន សហការជាមួយមន្ដ្រីក្រសួងសុខាភិបាល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពេលចុះប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានដកហូតបាន ផលិតផលសរុបចំនួន២៥មុខ ស្មើ១២,០៦១គីឡូក្រាម ឧបករណ៍ផលិត១២គ្រឿង វត្ថុធាតុដើម១១៥ធុង៕

RELATED ARTICLES