Monday, November 17, 2025
Homeព័ត៌មានជាតិបុរសម្នាក់និងមិត្តភក្តិ យកអំណោយជូនស្ត្រីពិការ ពេលត្រឡប់មកវិញ បើកឡានវាក់អឺឡានកុងតឺន័រ ជ្រុលបុកដើមស្តៅខ្ទេចកំណាត់មុខ សំណាងល្អ មិនមាននរណារងរបួស

បុរសម្នាក់និងមិត្តភក្តិ យកអំណោយជូនស្ត្រីពិការ ពេលត្រឡប់មកវិញ បើកឡានវាក់អឺឡានកុងតឺន័រ ជ្រុលបុកដើមស្តៅខ្ទេចកំណាត់មុខ សំណាងល្អ មិនមាននរណារងរបួស

ដោយសារតែឃើញស្ត្រីពិការម្នាក់ មានភាពក្រខ្សត់ រស់នៅក្នុងខ្ទមតែម្នាក់ឯងនោះ បុរសម្នាក់ រួមជាមួយមិត្តភក្តិ បាននាំយកអំណោយទៅផ្តល់ជូន ដើម្បីសង្គ្រោះជិវិតស្ត្រីពិការរូបនោះជាបន្ទាន់។ ក្រោយពេលផ្តល់ជំនួយហើយ បុរសរូបនោះ ជាមួយមិត្តភក្តិបានត្រឡប់មកវិញ បានធ្វើដំណើរតាមដងផ្លូវ ក៏វាក់អឺជាមួយរថយន្តកុងតឺន័រ ព្យាយាមគេចជ្រុលទៅបុកដើមស្តៅខ្ទេចកំណាត់មុខ តែមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩  នៅចំណុចគីឡូលេខ71 និង 70 ផ្លូវជាតិលេខ 4។

ម្ចាស់រថយន្តខូចខាតមានឈ្មោះ សៀក ប៊ុនណារី ចំណែកមិត្តភក្រិដែលរួមដំណើរជាមួយ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមគណនីហ្វេសប៊ុក លោកសៀក ប៊ុនណារី បានឲ្យដឹងថា “ពិតជាកម្មណាស់ខ្ញុំ ខំទៅជួយអ្នកក្រខ្សត់យកបុណ្យ តែហេតុអីបានរឿងអាក្រក់ៗបានមកខ្ញុំវិញចឹង តើនរណាជួយខ្ញុំវិញបាន ប្រពន្ធកូនរំពឹងអី បើមានប្តីនិងប៉ាជាអ្នកបំផ្លាញទ្រព្យបែបនេះ ហេតុអីមិនងាប់តាមឡានម៉ងទៅ រស់នៅធ្វើអី បើមិនដែលផ្តល់សេចក្តីសុខដល់ប្រពន្ធកូនសោះ ហើយមានតែរឿង រឿងៗ ចង្រៃដាក់ខ្លួនរហូត”។

លោកសៀក ប៊ុនណារី បានបន្តថា “ហ្អឺ ថ្ងៃទី16-6-2019 ខ្ញុំបាទ សៀក ប៊ុនណារី បានយកថវិកាសប្បុរសជនទៅមីង ផល ដែលពិការភាព ម្តាយសុំទានចិញ្ចឹមបានស្លាប់បាត់ គាត់នៅម្នាក់ឯង នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ហើយត្រឡប់មកវិញ ដល់ចំណុចគីឡូលេខ71 និង 70 ផ្លូវជាតិលេខ 4 ប្រហែលម៉ោង5ល្ងាច ក៏បានពើតនិងកុងតឺនឺរ ហើយខ្ញុំក៏គេចនិងជាន់ហ្វ្រាំង ក៏បានទៅបុកដើមស្តៅដ៏ធំមួយ បណ្តាលឲ្យខ្ទិចឡានទាំងស្រុង ដាច់កង់ បាក់តួ បាក់ដំបូល និងអ្វីផ្សេងៗខ្ទិច”។

លោកបានបញ្ជាក់ថា “ចំណែកខ្ញុំនិងមិត្តភក្តិរួមដំណើរ មិនមានរបួសទេ ពួកខ្ញុំនៅក្នុងឡាន គឺមហាសំណាងសម្រាប់អាយុជីវិតណាស់ តែរបស់របរបានបាត់អស់”៕

RELATED ARTICLES