Tuesday, November 18, 2025
Homeព័ត៌មានជាតិឃ្លានសាច់គោពេក ឪក្មេក-កូនប្រសា លួចគោអ្នកភូមិពន្លះសាច់ធ្វើម្ហូប ជាប់ខ្នោះ

ឃ្លានសាច់គោពេក ឪក្មេក-កូនប្រសា លួចគោអ្នកភូមិពន្លះសាច់ធ្វើម្ហូប ជាប់ខ្នោះ

ខេត្តស្វាយរៀង ៖ បុរស២នាក់ ត្រូវជាឪពុកក្មេក និងកូនប្រសា ព្រោះតែឃ្លានសាច់គោពេក ក៏បែកគំនិតលបទៅលួចគោរបស់អ្នកភូមិ១ក្បាល យកមកសម្លាប់ រួចពន្លះយកសាច់បំណយកទៅធ្វើម្ហូប តែត្រូវប៉ូលិសល្បាត់ប្រទះឃើញ សួរនាំបែកធ្លាយរឿងរ៉ាវ ក៏ចាប់វាយខ្នោះទាំងយប់។

ករណីឪក្មេកកូនប្រសា លួចគោអ្នកភូមិពន្លះយកសាច់ទៅធ្វើម្ហូបនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៦ព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ចំណុចខាងលិចទួលព្រៃពោន ចម្ងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះញឹម ចន្នា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (ជាឪក្មេក) និងទី២-ឈ្មោះអឿន ឈើកា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មរ មានលំនៅភូមិសំឡីខាងជើង ឃុំសំឡី (ជាកូនប្រសា)។

តាមប្រភពពីសមត្ថកិច្ច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន នៅពេលយប់ដូចសព្វដង។ លុះល្បាតមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់ខាងលើ កំពុងធ្វើសកម្មភាពពន្លះសាច់សត្វគោឈ្មោល១ក្បាល ពណ៌ត្នោត ដែលរុំជាប់នឹងដើមអាកាស្យា លើភ្លឺប្រឡាយ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានចូលទៅសួរនាំ ទើបដឹងថា តាមពិត ជនសង្ស័យទាំង២នាក់ (ឪក្មេក-កូនប្រសា) គឺជាចោរលួចពន្លះសាច់គោរបស់អ្នកភូមិសោះ ទើបចាប់វាយខ្នោះនាំខ្លួនយកទៅសាកសួរ និងចាតា់ករតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ឪក្មេក និងកូនប្រសា បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចគោរបស់ប្រជាពលរដ្ឋ មកពន្លះយកសាច់ពិតមែន។ មូលហេតុដោយសារតែពួកគេទាំង២នាក់ឪកូន នឹកឃ្លានសាច់គោពេក អត់មានលុយទិញហូប ក៏បែកគំនិតលួចគោ អ្នកភូមិមកពន្លះយកសាច់ទុកធ្វើម្ហូបតែម្តង តែមិនទាន់បានសម្រេចផង ក៏ត្រូវសមត្ថកិច្ចប្រទះឃើញមុនទៅវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលបំពេញសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES