ក្រោយពីអតីតស្វាមី លោកថៃ នរៈសត្យា បានផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន “នគរធំ” ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ ទាំងតាមកាសែត និងWebsit នោះ នៅថ្ងៃនេះ លោកស្រីងិន ម៉ានីយ៉ា បាន Share ហើយបានប្រើពាក្យពេចន៍វាយប្រហារតបទៅអតីតស្វាមីយ៉ាងចាស់ដៃ។

លោកស្រីងិន ម៉ានីយ៉ា បានបង្ហោះសារថា “មនុស្សថោកទាបរបៀបនឹង អញ្ចឹងបានជារាជរដ្ឋាភិបាលលែងត្រូវការប្រើក្បាល ព្រោះថាខូចហួស ថោកទាបហួស ពិសពុលហួស…សួរថាហេតុអីក៏មានដាក់កំហុសខ្ញុំ ? ប្រុសម្នាក់ហ្នឹងល្អយ៉ាងនេះ ?”។

លោកស្រីបានបន្តទៀតថា “ម៉េចក៏គាត់អត់មានកំហុសសោះអញ្ចឹង ? ហេតុដូច្នេះនាងខ្ញុំនិងសូមអំពាវនាវដល់បងប្អូនមិត្តភក្តិទាំងអស់ ដែលដឹងរឿងអាស្រូវរបស់កញ្ជ្រោងបិសាចកញ្ចះនេះ ជួបជុំគ្នានៅថ្ងៃមួយ ខ្ញុំទៅដល់ស្រុកខ្មែរវិញ ជាមួយនឹងភស្តុតាងដ៏សន្ធឹកសន្ធាប់ ដែលគាត់ធ្វើបាបខ្ញុំ ជាមួយនឹងភស្តុតាងរូបថតស្រាតស្រើបស្រាល សំឡេងថ្ងូរដ៏គ្រលួច ដែលគាត់ក្បត់ខ្ញុំ ជាមួយនឹងប្អូនជីដូនមួយបង្កើតរបស់ខ្ញុំនៅលើផ្ទះខ្ញុំ”។

លោកស្រីក៏បានបង្ហោះសារបន្តថា “អាណិតណាស់ គ្រាន់តែធ្លាក់តំណែង ស្រាប់តែឆ្កួតបាត់… ត្រឹមតែធ្លាក់តំណែងបានហើយឯងអើយ កុំឲ្យដល់ថ្នាក់ជាប់គុកទៀត ពិបាកកុំមើលណាស់ ព្រោះចាស់ហើយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ថៃ នរៈសត្យា ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយយោងតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខា ដោយព្រះកុរណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានធ្វើការត្រាស់បង្គាប់ បញ្ចប់មុខតំណែង ឯកឧត្តមថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕