Tuesday, November 18, 2025
Homeព័ត៌មានជាតិរឹងទទឹងណាស់!!! គេអភិរក្សគ្រប់គ្នា អាគាត់នេះដាក់អន្ទាក់ឆក់សម្លាប់

រឹងទទឹងណាស់!!! គេអភិរក្សគ្រប់គ្នា អាគាត់នេះដាក់អន្ទាក់ឆក់សម្លាប់

ក្រចេះ៖ បុរសម្នាក់កំពុងតែរាយអន្ទាក់ឆក់សត្វព្រៃដែលកំពុងតែអភិរក្ស នៅក្នុងព្រៃការពារមួយកន្លែង ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗ នាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ប៉ូលិស។

ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងព្រៃតំបន់ការពារមួយកន្លែងក្នុងភូមិសាស្រ្តភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។

ជនសង្ស័យមានឈ្មោះ គ្រិច ភឿន អាយុ៣៦ឆ្នាំ រស់នៅឃុំអូរម្រះ ស្រុកសៀមបូក។

តាមប្រភពបវានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ គេបានឃើញជនសង្ស័យខាងលើ កំពុងតែធ្វើសកម្មភាពរាយអន្ទាក់ឆក់សត្វព្រៃនៅក្នុងភូមិសាស្ត្រខាលើ ហើយបានរត់ទោរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានដឹកនាំកម្លាំងចុះដល់ភូមិសាស្ត្រខាងលើ ហើយបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដាក់អន្ទាក់សត្វព្រៃ ក៏បានឃាត់ខ្លួន រួមជាមួយវត្ថុតាង នាំយកមកប៉ុស្តិ៍អូរគ្រៀង តែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅផ្នែកជំនាញ បន្តនីតិវិធីតាមច្បាប់៕

RELATED ARTICLES