Tuesday, November 18, 2025
Homeព័ត៌មានជាតិមកដល់ពេលនេះ មនុស្ស៣នាក់ស្លាប់ និង១៣នាក់រងរបួស ក្នុងហេតុការណ៍បាក់រំលំអគារ៧ជាន់ នៅព្រះសីហនុ

មកដល់ពេលនេះ មនុស្ស៣នាក់ស្លាប់ និង១៣នាក់រងរបួស ក្នុងហេតុការណ៍បាក់រំលំអគារ៧ជាន់ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ អគារកម្ពស់៧ជាន់ ដែលកំពុងសាងសង់បានបាក់ស្រត់សង្កត់មនុស្សជាច្រើននាក់ បានស្លាប់ និងរងរបួស ខណៈដែលពេលនេះអាជ្ញាធរបាននឹងកំពុងញាប់ដៃញាប់ជើង យកអេស្កាវាទ័រមកកាយដើម្បីរុករកអ្នករងរបួសនិងស្លាប់ផ្សេងទៀត។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ នេះ នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ការបាក់រលំអគារ៧ជាន់ដែលកំពូងសាងសង់ខាងលើនេះ បានធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់និងរងរបួស ខូចខាតរថយន្ត ទ្រព្យសម្បត្តិជាច្រើន។

ប្រភពបានបន្តថា ក្នុងហេតុការណ៍នេះ មានជនជាតិចិន៣នាក់បានស្លាប់ និង​របួស​១៣នាក់ ក្នុង​ចំណោម​កម្មករ​ធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់។

យ៉ាងណា មកដល់វេលាពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែខ្នះខ្នែងយកអេស្កាវាទ័រកាយគំនរអគារ ដើម្បីស្វែងរកសាកសព និងមនុស្សដែលកំពុងនៅមានជីវិត៕

RELATED ARTICLES