Tuesday, November 18, 2025
Homeព័ត៌មានជាតិបាក់អគារ៧ជាន់៖ រកឃើញសាកសព២នាក់ទៀត និងឃាត់ខ្លួនស្ត្រីជនជាតិចិន ជាអ្នកទទួលខុសត្រូវម្នាក់

បាក់អគារ៧ជាន់៖ រកឃើញសាកសព២នាក់ទៀត និងឃាត់ខ្លួនស្ត្រីជនជាតិចិន ជាអ្នកទទួលខុសត្រូវម្នាក់

ខេត្តព្រះសីហនុ ៖ ហេតុការណ៍រំលំអគារកម្ពស់៧ជាន់ ដែលកំពុងសាងសង់បានបាក់ស្រត់សង្កត់មនុស្ស៣នានាក់ស្លាប់ និងរងរបួសជាង១០នាក់នោះ នៅពេលនេះ ក្រុមអ្នកសង្គ្រោះបានរកឃើញមនុស្សស្លាប់២នាក់ទៀត  ខណៈដែលអ្នកគ្រប់អគារនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មកដល់វេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមអ្នកសង្គ្រោះបានរុករកឃើញសាកសពបុរសម្នាក់ផ្សេងទៀត ដែលបានស្លាប់ហេតុការណ៍បាក់រំលំអគារនៅខេត្តព្រះសីហនុ។

ប្រភពបានបន្តថា ស្ត្រីជនជាតិម្នាក់ដែលជាអ្នកទទួលខុសត្រូវលើសំណង់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខេត្តព្រះសីហនុ យ៉ាងណា ស្ត្រីរូបនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។

ប្រភពបានបន្តទៀតថា មកដល់ពេលនេះ ក្រុមអ្នកសង្គ្រោះមកពីស្ថាប័នផ្សេងៗគ្នា បានខ្នះខ្នែងជួយសង្គ្រោះ ទោះជាមានភ្លៀងកំពុងធ្លាក់យ៉ាងណាក៏ដោយ។

នៅក្នុងប្រតិបត្តិការសង្គ្រោះនោះផងដែរ គេបានឃើញវត្តមានឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាទចុះមកបញ្ជាដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមអ្នកសង្គ្រោះបានរកឃើញមនុស្សដែលបានស្លាប់ក្នុងហេតុការណ៍រំលំអគារនេះ ចំនួន៥នាក់ និងអ្នករងបួសជាង១០នាក់ ហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកផងដែរ៕

RELATED ARTICLES