Tuesday, November 18, 2025
Homeព័ត៌មានជាតិអគារ៧ជាន់ បាក់ស្រុកស្លាប់និងរបួសជាច្រើននាក់ មិនមានច្បាប់អនុញ្ញាតិ

អគារ៧ជាន់ បាក់ស្រុកស្លាប់និងរបួសជាច្រើននាក់ មិនមានច្បាប់អនុញ្ញាតិ

ភ្នំពេញ៖ បន្ទាប់ពីអគារកម្ពស់៧ជាន់បាក់រលំស្លាប់និងរងរបួសមនុស្សជាច្រើននាក់នោះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អគារនោះពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ ហើយក៏ធ្លាប់បានហាមឃាត់មិនឱ្យសាងសង់ចំនួន២ដងរួចមកហើយ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា “ម្ចាស់សំណង់ដែលបាក់រលំនេះ ឈ្មោះ ជីង គ័ង ជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់នោះទេ។

លោកបានបន្តថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញហាមឃាត់មិនឱ្យសាងសង់ចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។

សូមបញ្ជា្កក់ថា កាលវេលាទៀបភ្លឺ ម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីអគារកម្ពស់៧ជាន់ បាក់រំលំស្រុត ធ្វើឲ្យមនុស្សជាច្រើន ដែលជាកម្មករនិងមេជាង ដែលដេកក្នុងអគារនេះស្លាប់ រហូតដល់ពេលនេះ មានអ្នកស្លាប់រហូតដល់៥នាក់ និងរបួសជាង១០នាក់។

យ៉ាងណា ក្រុមអ្នកសង្គ្រោះជាច្រើននាក់ស្ថាប័ន បានបន្តរុករកអ្នកដែលជាប់ក្នុងសំណង់អគារដែលបាក់ស្រុតនោះ៕

RELATED ARTICLES