Tuesday, November 18, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន គិតត្រឹមម៉ោង១២រសៀលថ្ងៃនេះ សប្បុរសជនចូលថវិកាចំនួន2,198,400ដុល្លារ

សម្តេចហ៊ុន សែន គិតត្រឹមម៉ោង១២រសៀលថ្ងៃនេះ សប្បុរសជនចូលថវិកាចំនួន2,198,400ដុល្លារ

ជុំវិញហេតុការណ៍បាក់ស្រុតអគារ៧ជាន់នៅក្នុងខេត្តព្រះសីហនុ សម្តេចតេជោហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនទាំងជួយជាវិភាគទានដល់ជនរងគ្រោះដែលបានស្លាប់ និងរងរបួស ហើយក៏មានសប្បុរសជនជាច្រើនបានចូលរួមផ្តល់វិភាគទាននោះ នៅពេលនេះសម្តេចបានទម្លាយពីតួលេខសរុបនៃថវិកាដែលបានទទួលពីសប្បុរសជន គិតត្រឹមម៉ោង១២រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ទុកសម្រាប់ផ្តល់ជូនដល់ជនរងគ្រោះដែលបានស្លាប់និងរងរបួស។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា “ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីគោរពសក្ការៈ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ថ្ងៃ ២៥ មិថុនា នេះ ទទួលទឹកប្រាក់គិតជាដុល្លារ ចំនួន2,198,400ដុល្លារអាមេរិក។ ថវិការនេះត្រូវបានឧបត្ថម្ភជូនអ្នករបួស ក្នុងម្នាក់១មុឺនដុល្លារ សម្រាប់២៤នាក់​ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិតដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភ ក្នុងម្នាក់ចំនួន៣មុឺនដុល្លា។ សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លារ”។សម្តេចបានបង្ហោះសារបន្ថែមថា “ថវិកានៅសល់1,898,400ដុល្លារ ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ ចំនួន២៨នាក់ ដែលក្នុងមួយនាក់ ទទួលចំនួន67,800ដុល្លារ នេះមិនគិតពីថវិការាជរដ្ឋាភិបាល១មុឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ”។

សម្តេចបានបង្ហោះសារបន្ថែមថា “ថវិកានៅសល់1,898,400ដុល្លារ ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ ចំនួន២៨នាក់ ដែលក្នុងមួយនាក់ ទទួលចំនួន67,800ដុល្លារ នេះមិនគិតពីថវិការាជរដ្ឋាភិបាល១មុឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ”។

សម្តេចបានបង្ហោះសារបន្ថែមទៀតថា “លោកសេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំ នឹងរៀបចំជូនក្រុមគ្រួសារសព តាមរយៈធនាគារ ដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។

ជាចុងក្រោយ សម្តេចហ៊ុន សែន បានបន្ថែមថា “ជាថ្មីម្តងទៀត សូមអរគុណនិងកោតសរសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរ ដល់កម្មករ និងអ្នកបច្ចេកទេសចិន ដែលបានចូលរួមក្នុងកិច្ចការនេះ តាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)”៕

RELATED ARTICLES