Tuesday, November 18, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ថា មិនគ្រាន់ហាងជប៉ុននោះទេ សូម្បីតែបងប្អូនខ្មែរយើងដែលស្លាប់និងរបួស ដែលបានជំនួយឧបត្ថម្ភរួចហើយ ក៏នៅប្តឹងដើម្បីទាមទារសំណងផងដែរ

សម្តេចហ៊ុន សែន ថា មិនគ្រាន់ហាងជប៉ុននោះទេ សូម្បីតែបងប្អូនខ្មែរយើងដែលស្លាប់និងរបួស ដែលបានជំនួយឧបត្ថម្ភរួចហើយ ក៏នៅប្តឹងដើម្បីទាមទារសំណងផងដែរ

ជុំវិញរឿងរ៉ាវនៃការបាក់ស្រុតអគារកម្ពស់៧ជាន់ ដែលបានធ្វើឲ្យមនុស្សចំនួន២៩នាក់ស្លាប់ និងរបួស២៦នាក់ ហើយក៏បានធ្វើឲ្យប៉ះពាល់ទៅលើហាងជនជាតិជប៉ុន ដែលមានគ្នីគ្នា៦នាក់ នៅខេត្តព្រះសីហនុ ពេលនេះសម្តេចហ៊ុន សែន បានបញ្ជាក់ថា មិនត្រឹមតែជនជាតិជប៉ុនប្តឹងទាមទារសំណងនោះទេ សូម្បីតែគ្រួសារជនរងគ្រោះដែលស្លាប់និងរបួស ទទួលបានថវិការរួចហើយ ក៏នៅតែទាមទារសំណងផងដែរ។

សម្តេចហ៊ុន សែន បាន Comment ក្នុងផេកផ្លូវការរបស់សម្តេចថា “បងប្អូនមួយចំនួននៅលើកឡើងច្រំដែល អំពីជនជាតិជប៉ុន ដែលហាងគាត់ត្រូវបំផ្លាញដោយអាគាររលំសង្កត់លើ”។

សម្តេចហ៊ុន សែន បានបន្តថា “ខ្ញុំឆ្លើយតបច្រើនហើយ។ ខ្ញុំគួរតែបញ្ជាក់ជាថ្មីថា ប្រសិនបើគាត់ស្លាប់ឬរបួស គាត់នឹងទទួលបានជំនួយដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យសម្បត្តិ គឺត្រូវដោះស្រាយតាមផ្លូវតុលាការ ដែលគាត់ត្រូវដាក់ពាក្យប្តឹង ដើម្បីទាមទាសំណង។

សម្តេចបានបញ្ជាក់ថា “សម្រាប់ការដោះស្រាយកន្លែងស្នាក់នៅ ឯ.ឧយន្ត មីន បានអោយស្នាក់នៅស្នាក់ការកាកបាទក្រហម និងបានឧបត្ថម្ភថវិការមួយចំនួនរួចហើយដែរ។ មិនគ្រាន់ហាងជប៉ុននោះទេ សូម្បីតែបងប្អូនខ្មែរយើងដែលស្លាប់និងរបួស ដែលបានជំនួយឧបត្ថម្ភរួចហើយ ក៏នៅប្តឹងដើម្បីទាមទារសំណងផងដែរ។ ហាងលាងឡានអារុណរះ ដែលរងការខូចខាត ក៏ត្រូវប្តឹងទាមទារសំណងដូចគ្នា”៕

RELATED ARTICLES