Sunday, July 20, 2025
Homeព័ត៌មានជាតិបើស្រឡាញ់អូន ត្រូវថែអូនដូចមាន់បង

បើស្រឡាញ់អូន ត្រូវថែអូនដូចមាន់បង

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូបានស្រឡាញ់គ្នារហូតឈានដល់ការភ្ជាប់ពាក្យក្លាយជាគូដណ្តឹង បន្ទាប់ពីបានចុះកិច្ចសន្យាស្នេហា ដោយភាគីប្រុសដែលជាអ្នកស្រឡាញ់មាន់ជល់ បានដាក់លក្ខខណ្ឌថា “បើអូនស្រលាញ់បង អូនត្រូវស្រលាញ់មាន់” ឯភាគីស្រីដាក់លក្ខខណ្ឌថា “បើបងស្រលាញ់អូន ត្រូវថែអូនឱ្យដូចមាន់បងដែរ”។

គូស្នេហ៍ដែលដាក់ខសន្យាស្នេហ៍ បើស្រឡាញ់នឹងមើលថែគ្នាដូចមាន់ជល់នេះ ភាគីប្រុសមាន ឈ្មោះស៊ន ភក្ត្រា អាយុជាង២០ឆ្នាំ។ ចំណែកភាគីស្រី មានឈ្មោះស៊ឹម ស្រីនាង អាយុជាង២០ឆ្នាំដូចគ្នា។

តាមប្រភពពីគូដណ្តឹងខាងលើ បានឱ្យដឹងថា ពួកគេទាំងពីរបានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ និងបានភ្ជាប់ពាក្យ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដោយមុនពេលឈានដល់ការព្រមព្រៀងគ្នាភ្ជាប់ពាក្យនេះ ភាគីស្រីបានដាក់លក្ខខណ្ឌទៅបុរសជាគូដណ្តឹង ដែលជាមនុស្សស្រឡាញ់ចូលចិត្តមាន់ជល់នោះថា បើ ស្រឡាញ់នាង ត្រូវតែមើលថែនាងដូចមើលថែ មាន់ជល់នោះដែរ។ ចំណែកបុរសជាគូដណ្តឹង ក៏ បានដាក់លក្ខណ្ឌទៅនារីជាគូស្នេហ៍វិញថា បើ ស្រឡាញ់គេ ត្រូវតែស្រឡាញ់មាន់របស់គេ ដែរ។

ជាក់ស្តែង នារីឈ្មោះស៊ឹម ស្រីនាង បាន បង្ហោះរូបភាព នៃពិធីភ្ជាប់ពាក្យរបស់នាង និង បុរសជាគូដណ្តឹង ក្នុងគណនីហ្វេសប៊ុក របស់នាង ជាមួយសំណេរថា “ទម្រាំដើរមកដល់ចំណុច មួយនេះ គឺដាក់សន្យានឹងគ្នាហើយថា ខាងប្រុស ៖ បើស្រលាញ់បង អូនក៏ត្រូវស្រលាញ់មាន់បងដូច គ្នា។ ខាងស្រី ៖ បើបងស្រលាញ់អូន បងក៏ត្រូវ ថែអូនឱ្យដូចមាន់បងដូចគ្នា”។

បន្ទាប់ពីបានឃើញរូបភាព និងសំណេរ របស់គូដណ្តឹងខាងលើ មានអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក ជាច្រើន ជាពិសេសមិត្តភក្តិរបស់ អ្នកទាំងពីរបានចូលមកបញ្ចោញយោបល់ (ជៀម- មនេត) អបអរសាទរ និងជូនពរគូស្នេហ៍ស្រីស្អាត និងប្រុសមាន់ជល់នេះ ឱ្យស្រឡាញ់គ្នាយូរអង្វែង ដល់កាន់ឈើច្រត់ អត់បោះបង់ចោលគ្នា ដូចការ សន្យារបស់អ្នកទាំងពីរ ដែលថា ត្រូវតែស្រឡាញ់ និងមើលថែគ្នា ដូចការស្រឡាញ់មើលថែមាន់ជល់ នោះ”

ខៀវ ទុំ

RELATED ARTICLES