Monday, September 22, 2025
Homeតារាខ្មែរយូរី ច្រៀងក្នុងកម្មវិធីពិសេស ឥឡូវស្និទ្ធលោកថោកែខ្លាំងណាស់

យូរី ច្រៀងក្នុងកម្មវិធីពិសេស ឥឡូវស្និទ្ធលោកថោកែខ្លាំងណាស់

តារាចម្រៀងសិចស៊ីលេងក្បាច់រាំគួរឱ្យក្នាញ់ កញ្ញាសេន យូរី បានបង្ហាញកាយវិការស្និទ្ធស្នាលប្លែកជាមួយលោកជា នី ដែលជាថៅកែហាងផឹកស៊ីមួយ។ ប្រសិនបើយូរី នៅតែបន្តបណ្តើរលោកថៅកែដូចលលកញីឈ្មោលបែបនេះទៀត អ្នកដែលប្រឈមចុកឈាម គឺប្រុសក្មេងប៊ីម៉ូ…។

យូរី បានបង្ហាញកាយវិការប្លែក ដូចជានាងផ្អាកការដើរតែ២នាក់ជាមួយគូស្នេហ៍ប្រុសក្មេង ប៊ីម៉ូ ដោយងាកមកស្និទ្ធស្នាលខុសធម្មតាជាមួយលោកជា នី ដែលជាថៅកែហាងផឹកស៊ីមួយ។

យូរី បានជិះរថយន្តតែ២នាក់ជាមួយលោកថៅកែទៅចូលរួមពិធីឡើងផ្ទះនាយចឺម ដែលមានចម្ងាយប្រហែល៦០គីឡូម៉ែត្រ ពីភ្នំពេញ។

តារារួមអាជីពស្រឡាំងកាំងនៅពេលដែលឃើញយូរី និងលោកថៅកែ ដើរជាមួយគ្នាតែពីរនាក់បែបនេះ ដោយពួកគេតាមមើលស្រីស្អាតយូរី មិនដាក់ភ្នែកឡើយ។

ប៉ុន្តែមុននឹងយូរី ឡើងជិះរថយន្តតែ២នាក់ជាមួយលោកថៅកែនោះ លោក ជា នី បានបញ្ចេញសារការពារទុកជាមុនទៅហើយ តាមរយៈសំណេរភ្ជាប់ជាមួយរូបថតតែ២នាក់យូរី ដោយអះអាងថា លោករាប់អានយូរី ដូចជាប្អូនស្រី អ៊ីចឹងគ្មានអ្វីលើសពីនេះឡើយ…។ ប៉ុន្តែទន្ទឹមនឹងនោះ អ្នកលេងបណ្តាញសង្គម​បានប្រតិកម្មដោយ Comment ថា ថៅកែនៅក្មេង ហើយញ៉ាំអាហារ​តែពីរនាក់ប្អូនស្រី​សិចស៊ីស្អាតបែបនេះ គ្រោះថ្នាក់ពេកហើយ…។

តាមព័ត៌មានបានឱ្យដឹងថា យូរី បានស្គាល់លោកថៅកែ ក្រោយពីនាងបានទៅច្រៀងនៅហាងរបស់លោកក្នុងកម្មវិធីពិសេសមួយ។ ចាប់តាំងពីពេលនោះមក យូរី កាន់តែស្និទ្ធស្នាលគ្នាជាមួយលោកថៅកែដូចគូស្នេហ៍ សូម្បីតែបុគ្គលិកនៅហាងនោះក៏ស្រឡាំងកាំងដែរ។ ប៉ុន្តែលោកថៅកែបានប្រកាសប្រាប់មុនទៅហើយថា យូរី ជា “ប្អូនស្រី” ទេ ហេតុនេះហើយបានជាធ្វើឱ្យបុគ្គលិកនៅទីនោះ លែងមានអ្នកណាហ៊ានខ្សឹបខ្សៀវគ្នាទៀត។

គួរបញ្ជាក់ថា យូរី បានផ្តាច់ស្នេហ៍អតីតអ្នកដឹកនាំសម្តែងខារ៉ាអូខេនៅសាន់ដេ លោករ៉េត ក្រោយផ្ទុះជម្លោះដ៏ចម្រូងចម្រាស ហើយមិនអាចវិលមករកការផ្សះផ្សាគ្នាវិញបាន ទើបអតីតសង្សារយូរី បាន រៀបការប្រពន្ធថ្មីចោលនាង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

យូរី បានភ្ជាប់ស្នេហ៍ថ្មីជាមួយតារាចម្រៀងដៃគូជាប្រុសក្មេងរូបសង្ហា លោកប៊ីម៉ូ ដោយពួកគេស័ក្តិសមគ្នាខ្លាំងណាស់ ទាំងការសម្តែងលើ ឆាកនិងក្រៅឆាក។ ប៉ុន្តែមានពេលខ្លះ យូរី បែរជានិយាយថា នាងនិងប៊ីម៉ូ មិនមែនជាសង្សារគ្នាទៅវិញ ខណៈដែលរយៈពេលចុងក្រោយនេះពួកគេមិនសូវជិះរថយន្ត និងឡើងឆាកជាមួយគ្នាដូចមុននោះ ស្រាប់តែយូរី បែរជាមកបណ្តើរលោកថៅកែទៅវិញ។

យូរី ជាតារាចម្រៀងផ្នែកយុវវ័យ ដែលមានក្បាច់រាំគួរឱ្យទាក់ទាញ ដូចកញ្ញារ៉ាប៊ី និងទេព បូព្រឹក្ស ដែរ នាពេលបច្ចុប្បន្ននេះ ហើយនាងសម្រេចចិត្តមិនប្តូរផ្លាស់ទ្រនំសាន់ដេ ឡើយ តាំងពីល្បីបទ “ចាក់ទឹកដូង” និង “រាំទយ” មក ទីផ្សារចម្រៀងនាងកាន់តែត្រូវប៉ាន់ ទើបធ្វើឱ្យផលិតកម្មហង្សមាស និងថោន រង់ចាំបើកទ្វារស្វាគមន៍នាងគ្រប់ពេលវេលា។

យូរី ថា នាងមិនពឹងលើអាជីពសិល្បៈទាំងស្រុងទេ ហើយនាងបានដាក់ទុន១០ម៉ឺនដុល្លារ ដើម្បីដំណើរការហាងរក្សាសម្រស់មួយកន្លែង ដែលនាំចូលផលិតផលគ្រឿងសម្អាងពីប្រទេសជប៉ុន និងកូរ៉េ ដោយផ្ទាល់តែម្តង។ នាងថា គិតត្រឹមឆ្នាំ២០២០នេះ នាងនៅតែមិនអាចកំណត់ពេលវេលានៃការរៀបអាពាហ៍ពិពាហ៍បានឡើយ ព្រោះចិត្តចង់តែរកស៊ី និងពង្រឹងអាជីពចម្រៀងសិន។

មូលហេតុដែលមិនអាចចាប់ដៃជាមួយលោកប៊ីម៉ូ ឡើងឆាកនៅពេលនេះ ដោយសាតែជាប់រវល់រៀងៗខ្លួន ដូចជាមុននេះ នាងជាប់ទៅកូរ៉េ និងជប៉ុន ដើម្បីសិក្សាពីការយកគ្រឿងសម្អាងមកលក់នៅខ្មែរ ចំណែកប៊ីម៉ូ ជាប់រវល់រកស៊ីខាងអចលនទ្រព្យ៕

RELATED ARTICLES