Monday, September 22, 2025
Homeតារាខ្មែរនាយស្លេក បួសជាសង្ឃនៅថ្ងៃនេះ

នាយស្លេក បួសជាសង្ឃនៅថ្ងៃនេះ

ជារឿងមួយដ៏ភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ តារាកំប្លែងប្រចាំទូរទស្សន៍ CTN នាយស្លេក បានសសម្រេចចិត្តចូលសាងផ្នួសបួសជាសង្ឃ ដែលពេលនេះព្រះអង្គកំពុងគង់នៅ​វត្តសែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ។

លោកសុវណ្ណ រិទ្ធី ហៅលោកតាវុិកទ័រ បានបង្ហោះលើទំព័រហ្វេសប៊ុកថា “ថ្ងៃពុធ៤រោជខែមាឃឆ្នាំកុរ​ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនិងថ្ងៃទី12 ខែកុម្ភ:ឆ្នាំ2020។ ជាថ្ងៃដែលអ៊ំស្លេករបស់យើងបានសាងព្រះផ្នួស​នៅក្នុងព្រះពុទ្ធសាសនា​។​​ ហើយនិមន្តគង់នៅវត្ត​​សែន​ សុខ​​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ការសាងព្រះផ្នួសរបស់អ៊ំស្លេកមានរយ:ពេល១សប្តាហ៏។ ខ្ញុំបាទសូមចូលរួមត្រេកអរនិងអនុមោទនា”។

យ៉ាងណា ការបួសជាសង្ឃរបស់ព្រតេជគុណស្លេក នៅពេលនេះ គេមិនទាន់ដឹងថា មានរយៈពេលប៉ុន្មាននោះទេ ខណៈដែលអ្នកយកព័ត៌មានយើងមិនទាន់អាចទាក់ទងបាននៅឡើយ។

គួរបញ្ជាក់ផងដែរថា នាយស្លេក គឺជាតារាកំប្លែងទី២ ដែលសម្រេចចិត្តចូលសាងផ្នួស ខណៈដែលកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩ នាយតាក់ស៊ី ក៏បានលាប្រពន្ធកូនទៅសាងផ្នួសជាព្រះសង្ឃនៅវត្តដងទង់ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែដោយសារតែនាយតាក់ស៊ី មានជំងឺរហូតដល់ស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹង ក៏បានលាចាកសិក្ខាបទវិញ។

ក្រោយពេលដែលនាយតាក់ស៊ី សឹកមកវិញ ភរិយារបស់លោក គឺនាងភឹម មិនបានភ្ជាប់ស្នេហាជាមួយនាយវិញទេ ខណៈដែលនាយតាក់ស៊ី ប្រាប់អ្នកសារព័ត៌មានថា អំឡិងពេលដែលនាយបួស នាងភីម បានដឹកដៃស្វាមីថ្មីទៅក្រាបបង្គំសុំយកជាគ្នាប្តីប្រពន្ធ៕

RELATED ARTICLES