Monday, September 22, 2025
Homeតារាខ្មែរសុខ ពិសី សម្រកគីឡូកាន់តែស្វែល កាន់តែត្រូវប៉ាន់

សុខ ពិសី សម្រកគីឡូកាន់តែស្វែល កាន់តែត្រូវប៉ាន់

សុខ ពិសី កាន់តែមានដងខ្លួនតូចស្រលនដែលមើលទៅពេលនេះ និងពីមុនគឺខុសគ្នាឆ្ងាយដាច់តែម្តង ទើបធ្វើឱ្យអ្នកគាំទ្រតារារបស់សាន់ដេ មួយចំនួនថា ពិសី ប្រឹងសម្រកទម្ងន់ពេករហូតដល់ចង់ស្រកគីឡូជ្រុលទៅហើយ។

ទោះជាយ៉ាងណា ក្រោយសម្រកទម្ងន់មកស្វែលស្អាតនេះ ពិសី កាន់តែត្រូវប៉ាន់ជាមួយការក្តាប់បានស្ពតឱ្យផលិតផលធំៗដែលធ្វើឱ្យនាងកាន់តែលេចធ្លោថែមទៀតពីលើអាជីពចម្រៀង។

សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងបានជ្រើសរើសការហាត់ប្រាណកីឡាយូហ្គា ទើបធ្វើឱ្យពេលនេះមានការស្រកគីឡូតាមចិត្តចង់បាន ហើយនាងមិនបានប្រើប្រាស់ផលិតផលសម្រកទម្ងន់ណាមួយទេ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព។ នាងថា បានមើលប្រភេទកីឡានេះតាមយូធូប ហើយយកទៅអនុវត្តផ្ទាល់ ក៏មានរាងបែបនេះតែម្តង។

ទោះជាយ៉ាងណា អំឡុងពេលដែលសុខ ពិសី កាន់តែប្រែប្រួលរាងកាយនេះ មានព័ត៌មានថា អ្នកចម្រៀងសាច់សខ្ចីដូចបណ្តូលចេកនេះ នាងប្រឹងសម្រកទម្ងន់ដោយសារត្រៀមចូលរោងការជាមួយគូស្នេហ៍ដែលគេសង្ស័យថា ជាលោកថៅកែផលិតកម្មសាន់ដេ ឡាយ សុខចំរើន ប៉ុន្តែដំណឹងនេះ ត្រូវបានពិសី ធ្លាប់ច្រានចោល ដោយអះអាងថា ពេលនេះនាងផ្តោតតែលើកអាជីពសិល្បៈជាងគិតទៅលើការចូលរោងការ។

ដោយឡែក ថៅកែផលិតកម្មសាន់ដេ ក៏មិនដែលហ៊ានសារភាពថា លោកមានស្នេហាជាមួយពិសី ដែរ គឺអ្នកទាំង២ប្រកែកដូចគ្នា បើទោះជាមជ្ឈដ្ឋានមហាជននិងក្នុងចង្កោមអ្នកសិល្បៈ ពួកគេនិយាយថា ពិសី និងលោកថៅកែផលិតកម្មមានស្នេហាជាមួយគ្នាក៏ដោយ។

ក្រៅពីប្រឹងថែរាងឡើងស្វែលកាន់តែស្អាត ហើយមានភាពទាក់ទាញខ្លាំងជាងមុននោះ សុខ ពិសី ដែលមមាញឹកការងារសិល្បៈទាំងយប់ទាំងថ្ងៃ នាងក៏ជាអ្នករកស៊ីលក់ផលិតផលគ្រឿងសម្អាងតាម អនឡាញម្នាក់ដែរ គឺដូចគ្នាទៅនឹងតារាចម្រៀងពេជ្រ សោភា, យូរី និង អ៊ីវ៉ា ដែរ។

យ៉ាងណា តារាចម្រៀងរូបនេះទៅច្រៀងដល់ណាមានអ្នកគាំទ្រជាយុវវ័យ តែងចោមរោមជុំជិតនោះថា សម្រាប់ឆ្នាំ២០២០នេះ នាងមមាញឹកខាងការច្រៀងសម្តែងជាងឆ្នាំមុនៗ ហើយការលក់ផលិតផល គ្រាន់តែជាការបន្ថែមពីលើអាជីពសិល្បៈប៉ុណ្ណោះ។

សុខ ពិសី ជាតារាចម្រៀងស្រីល្បីឈ្មោះតែម្នាក់គត់ ដែលរហូតមកដល់ពេលនេះ នាងនៅតែបន្តជ្រើសផ្លូវលាក់ស្នេហ៍ដោយអាថ៌កំបាំងដដែល បើទោះជាតារាចម្រៀងរួមអាជីព មានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, ពេជ្រ សោភា, សុគន្ធ និសា ជាដើម សុទ្ធតែមានគូស្នេហ៍រៀងៗក្តី ប៉ុន្តែពិសី នៅតែមិនព្រមសារភាពស្នេហ៍ដដែល។

ប៉ុន្តែគេច្បាស់ស្ទើរតែ១០០%ទៅហើយថា ពិសី នឹងជ្រើសផ្លូវស្នេហ៍ដូចឱក សុគន្ធកញ្ញា តាមរយៈការដើរតាមផ្លូវ “ជួញជិតប្រសើរជាងជួញឆ្ងាយ” ហើយមិនយូរទេ ទាំងពិសី និងលោកចំរើន នឹងព្រមសារភាពស្នេហ៍ព្រមគ្នាជាមិនខាន៕

RELATED ARTICLES