Monday, September 22, 2025
Homeតារាខ្មែរសួស វីសា នាំប្តីដើរកម្សាន្តក្រៅប្រទេស ពេលនេះអាចប្រឈមរឿងមួយក្នុងសិល្បៈ

សួស វីសា នាំប្តីដើរកម្សាន្តក្រៅប្រទេស ពេលនេះអាចប្រឈមរឿងមួយក្នុងសិល្បៈ

បំណងប្រាថ្នាចង់បានតំណែងលេខ២ នៅហង្សមាស បន្ទាប់ពីឱក សុគន្ធកញ្ញា របស់សួស វីសា កាន់តែខើចទៅៗ ក្រោយពេលនាងរៀបការប្តី លោកថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពេលនេះ វីសា ប្រឈមភាពស្ងប់ស្ងាត់ ដោយសារតែនាងផ្តោតទៅលើការរៀបគម្រោងយកកូនភ្លោះ និងធ្វើជំនួញច្រើនជាងច្រៀងរាំ…។ ប៉ុន្តែតារារួមអាជីពថា រឿងដែលវីសា មានទ្រព្យមិនចាញ់ជំទាវ ជាហេតុធ្វើឱ្យនាងចាប់ផ្តើមព្រងើយកន្តើយនឹងអាជីពចាស់…។

សួស វីសា ដែលរៀបការប្តីជាង២ខែទៅហើយនោះ នៅមិនទាន់វិលមកសម្រុកអុកឡុកតាមបណ្តាឆាកតន្ត្រីដូចមុនទៀតឡើយ ស្របពេលដែលបទចម្រៀងថ្មីក៏គ្មានផ្ទុះ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងប្រឈមការធ្លាក់កូដជាមិនខាន ខណៈដែលបំណងចង់បានតំណែងលេខ២នៅហង្សមាស របស់វីសា ក៏រសាយទៅវិញបន្តិចម្តងៗ ក្រោយពីនាងទទួលស្គាល់ថា ការមានប្តីនិងកូន ប្រាកដជាធ្វើឱ្យ ប៉ះពាល់ដល់ទីផ្សារចម្រៀង។

បន្ទាប់ពីក្លាយទៅជាភរិយាស្របច្បាប់របស់លោកថមមី ពេលនេះ វីសា មមាញឹកច្រើនទៅលើការ ចំណាយពេលទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិភាក្សាយកកូនភ្លោះ។

វីសា បានទៅជួបជាមួយគ្រូពេទ្យថៃ និងមន្ទីរពេទ្យសម្ពពនៅក្រៅស្រុកមួយចំនួនទៀត ដែលជាលទ្ធផល ពេទ្យថា អាចជួយឱ្យនាងសម្រេចបំណងនេះបាន ទើបធ្វើឱ្យ នាងនិងស្វាមីរំភើបចិត្តក្រៃលែង។

សួស វីសា បានប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃរៀបការថា នាងចង់បានកូន៣ ប៉ុន្តែប្តីនាង លោកថមមី បានជំទាស់ដោយថា ចង់បានកូន៥ ឬកាន់តែច្រើនកាន់តែល្អ។

ដោយឡែក ការរៀបគម្រោងយកកូនភ្លោះនៅពេលនេះ របស់វីសា ត្រូវបានមិត្តរួមអាជីពសន្និដ្ឋានថា ដោយសារតែនាងចង់បង្កើតកូនម្តងឱ្យបាន២ ដើម្បីកុំឱ្យខាតពេលវេលាពពោះ ច្រើនដង នាំឱ្យនាងត្រូវផ្អាកពីអាជីពសិល្បៈច្រើនលើកដែរ។

ប៉ុន្តែអ្នកខ្លះទៀតថា មកពីពេលនេះ វីសា មានទ្រព្យច្រើនក្តាប់ណែនពេញដៃទៅហើយ ដូចជា នាងទិញបានផ្ទះវីឡា, រថយន្តទំនើបៗ ដូចជា Lexus LK 570 Koru570 2020, Lexus NX200t និង Mazda ជាដើម ដែលធ្វើឱ្យបំណងដែលនាងធ្លាប់ប៉ងពីមុនបានក្លាយទៅជាការពិតអស់ទៅហើយ ហេតុនេះបានជាវីសា មិនប្រឹងសម្រុករកលុយពីសិល្បៈទាំងស្រុងដូចមុនទៀតឡើយ។

វីសា បានផ្តោតទៅលើការរកស៊ីផ្នែកអចលនទ្រព្យ , បើកហាងលក់ខោអាវ និងលក់គ្រឿងសម្អាង ជាដើម ដែលធ្វើឱ្យលុយរបស់នាងកាន់តែកើន ហើយការចំណាយពេលទៅលើអាជីពចម្រៀងហាក់មិនសូវគ្រប់គ្រាន់ទៀតទេ។

គួរបញ្ជាក់ថា សួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង កាលពី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីអ្នកទាំង២បានស្រលាញ់គ្នាជាង៥ឆ្នាំ។ ចំណងអាពាហ៍ពិពាហ៍នេះ ធ្វើឱ្យវីសា កប់ស្នេហ៍ចាស់ជាមួយអតីតគូដណ្តឹងតារាចម្រៀងមាស សាឡី ហើយពេលនេះ នាងបានផ្លាស់ប្តូរទាំងស្រុងពីជីវិតរស់នៅផ្ទះជួល និងជិះម៉ូតូឌុប ប្រែក្លាយទៅជាជិះរថយន្តទំនើបៗតម្លៃរាប់សែនដុល្លារ និងរស់នៅផ្ទះវីឡាស្កឹមស្កៃ មានប្រាក់ចាយពេញៗដៃ មិនចាញ់សេដ្ឋិនីឡើយ។

វីសា ធ្លាប់ត្រូវបានគេចាត់ទុកថា នាងជាតារាចម្រៀងដែលមានសមត្ថភាពខ្លាំងម្នាក់ មិនចាញ់ឱក សុគន្ធកញ្ញា នោះទេ ហើយនាងបានប្រាប់អ្នកយកព័ត៌មានយើងថា ក្តីប្រាថ្នានាងគឺចង់បានតំណែងលេខ២ នៅផលិតកម្មធំនេះ។ ប៉ុន្តែក្រោយពេលមានប្តី វីសា សារភាពថាទីផ្សារចម្រៀងប្រាកដជាមានការប្រែប្រួល ហើយខណៈដែលអ្នកមេម៉ាយពេជ្រ សោភា នៅតែមានយីអ៊ុនល្អនោះ វីសា នឹងពិបាកដណ្តើមភាពលេចធ្លោនៅផលិតកម្មនេះជាមិនខាន។

តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា ការមិនសូវបង្ហាញខ្លួនឡើងច្រៀងសម្តែងលើឆាកដូចមុនរបស់សួស វីសា នៅពេលនេះ ដោយសារតែនាងកំពុងចាញ់កូនខ្លាំង ហើយរំខានដល់ការប្រើប្រាស់សំឡេងនិងលេងក្បាច់រាំ ទើបនាងសម្ងំតែនៅផ្ទះវីឡា និងមើលខុសត្រូវហាងលក់សម្លៀកបំពាក់ ច្រើនជាងគិតទៅលើច្រៀងរាំ។ វីសា អាចនឹងសម្រាលកូនមុនកំណត់ដូចសុគន្ធកញ្ញា ជាមិនខាន ឡើយ៕

RELATED ARTICLES