Monday, September 22, 2025
Homeតារាខ្មែរអែន ឌី ឱបស្រីស្រស់លី ឡាវីន ឡើងវិញ ក្រោយបែកគ្នា៥ឆ្នាំ

អែន ឌី ឱបស្រីស្រស់លី ឡាវីន ឡើងវិញ ក្រោយបែកគ្នា៥ឆ្នាំ

អតីតតារាចម្រៀងផលិតកម្មហង្សមាស លោកអែន ឌី ដែលទើបប្រកាសប្រាប់មុននេះថា នៅឆ្នាំ២០២០នេះ លោកឈានចូលវ័យ៤០ឆ្នាំគត់ ហើយនឹងមានគម្រោងថតសិចស៊ីក្តៅសាច់សាជាថ្មីទៀតនោះ ស្រាប់តែពេលនេះ បែរជាទៅឱបរឹតស្រីស្រស់សាច់សខ្ចី លី ឡាវីន កាន់តែស្អិតល្មួតលើសដើមទៅវិញ។

លោកអែន ឌី បានឱបចង្កេះឡាវីន យ៉ាងស្អិត រកតែប្រឡេះមិនចង់ចេញឡើយ ដែលសកម្មភាពបែបនេះអ្នកបានឃើញហើយច្រណែនលោកជាខ្លាំង ព្រោះថាឱ្យតែតារាស្រីស្អាតៗមិនអាចគេចផុតពីកណ្តាប់ដៃលោកឡើយ។

លោកអែន ឌី ថ្លែងថា លោកពិតជាបានវិលមករកដៃគូចាស់ លី ឡាវីន មែន ព្រោះបទចម្រៀងថ្មីដែលលោកថតសម្តែងជាមួយនាងទាំង៣បទនោះ ស័ក្តិសមខ្លាំងណាស់ជាមួយតួស្រីឡាវីន។

លោកអែន ឌី ថា បទ “ផ្ការីកក្នុងសួនវណ្ណៈ”, “ព្រោះតែអូន” និងបទ “Celica អស់សាំង” គឺលី ឡាវីន ជាតួឯកទាំងអស់។ លោកថា បានអាក់ខានសម្តែងជាមួយឡាវីន ជិត៥ឆ្នាំហើយ ប៉ុន្តែពេលនេះឃើញនាងនៅតែស្អាតនិងមានសមត្ថភាព ទើបលោកចាប់ដៃគ្នាឡើងវិញតែម្តងទៅ។

ទោះជាយ៉ាងណា ការចាប់ដៃគូជាមួយតារាសិចស៊ី លី ឡាវីន របស់លោកអែន ឌី នៅពេលនេះ មិនមែនជាលើកទី១ឡើយ សម្រាប់ម្ចាស់បទ “នឹកបង៥០%ផង” រូបនេះ ព្រោះកន្លងមកលោកក៏ធ្លាប់ចាប់ដៃឡាវីន ថតសម្តែងរួមគ្នាឱ្យផលិតកម្មសាន់ដេផងដែរ តាមរយៈបទ “លក់ប៉ុន្មានចរិតព្រានហ្នឹង ?”។

លោកអែន ឌី បន្ថែមថា លោកបែងចែកនិងគ្រប់គ្រងអារម្មណ៍បានល្អណាស់ គឺមិនចេះតែច្របូកច្របល់ផ្តេសផ្តាស ឬក្តៅសាច់ដូចគេគិតនោះទេ ព្រោះថា ការថតសម្តែង MV ពេលថតចប់ រាប់អានគ្នាដូចបងប្អូនអ៊ីចឹង។

ដោយឡែក បទទាំង៣របស់លោក ដែលនាង ឡាវីន ជាតួឯកនេះ លោកថានឹងចេញឆាប់ៗនេះហើយ ដែលសង្ឃឹមថា ប្លែកជាងបទមុនៗគ្មានឈុតណាស្រើបស្រាល រហូតដល់ធ្វើឱ្យអ្នកទស្សនាទប់អារម្មណ៍មិនបានឡើយ៕

RELATED ARTICLES