Tuesday, July 22, 2025
Homeព័ត៌មានអន្តរជាតិអតីតបេក្ខជនប្រធានាធិបតីហ្វីលីពីន ប្រកាសឡើងសង្វៀន យកលុយជួយអ៊ុយក្រែន

អតីតបេក្ខជនប្រធានាធិបតីហ្វីលីពីន ប្រកាសឡើងសង្វៀន យកលុយជួយអ៊ុយក្រែន

អតីតបេក្ខជនប្រធានាធិបតី និងជាស្តេចប្រដាល់ហ្វីលីពី លោកម៉ានី ម៉ាក់គីអាវ ដែលបានប្រកាសចូលនិវត្តន៍ពីសង្វៀន ប្រដាល់កាលពីឆ្នាំមុនបានប្រាប់ AFP កាលពីថ្ងៃអង្គារទី៦ខែកញ្ញាឆ្នាំ២០២២ ថាលោកកំពុងពិចារណាវិលត្រឡប់ឡើង សង្វៀនប្រដាល់នៅអារ៉ាប៊ីសាអូឌីតក្នុងខែមករាឆ្នាំ២០២៣។

អតីត​ជើង​ឯក​ពិភពលោក​វ័យ​៤៣​ឆ្នាំ​រូប​នេះ​នឹង​ជួប​ពិភាក្សា​គ្នា​ជុំវិញ​ការ​ប្រកួត​ជាមួយ​នឹង​អតីត​ដៃគូ​ប្រយុទ្ធ​របស់​បារាំងគឺកីឡាករ Jaber Zayani ក្នុង​ទីក្រុង Riyadh។

ប៉ាក់គីអាវដែលពីមុនបដិសេធមិនវិលមកអាជីពប្រដាល់ បាននិយាយតាមទូរស័ព្ទពីទីក្រុងកំណើតរបស់គាត់គឺ General Santos ជាកន្លែងដែលលោកកំពុងរៀបចំសម្រាប់ការប្រកួតសប្បុរសធម៌ប្រឆាំងនឹងអ្នកបង្កើត YouTuber កូរ៉េខាងត្បូងលោកDK Yooនៅក្នុងខែធ្នូថា យើងនឹងចាប់ផ្តើមពិភាក្សា ។

ជាមួយគ្នាននេះដែរប៉ាក់គីអាវបាន​និយាយ​អំពី​ការ​ប្រកួត​សប្បុរសធម៌​របស់​គាត់​ជា​មួយ​នឹង​អ្នក​ក្បាច់​គុនចម្រុះ YouTuber DK Yoo នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ នៅ​ទីក្រុង​សេអ៊ូល​ថា៖ «ខ្ញុំ​នឹង​រៀបចំ​ដូច​គ្នា​ដែល​ខ្ញុំ​ហ្វឹកហាត់​សម្រាប់​ការ​ប្រកួត​ពិត​ប្រាកដ។

Yoo មានអ្នកជាវច្រើនជាង 650,000 នាក់នៅលើ YouTube ជាកន្លែងដែលគាត់បានផ្សព្វផ្សាយទម្រង់ក្បាច់គុនដោយខ្លួនឯងដែលហៅថាប្រព័ន្ធប្រយុទ្ធក្នុងសង្គ្រាម។

Yoo បាននិយាយពីមុនថាខ្ញុំដឹងថាខ្ញុំនឹងមិនឈ្នះគាត់ទេ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យគាត់ភ្ញាក់ផ្អើល។អ្នករៀបចំបាននិយាយថា ភាគច្រើននៃប្រាក់ដែលបានពីការរៃអង្គាសក្នុងព្រឹត្តិការណ៍នេះនឹងយកទៅសាងសង់ផ្ទះឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែនដែលរងគ្រោះដោយជម្លោះ

RELATED ARTICLES