Sunday, July 6, 2025
Homeសង្គម និងជីវិតប្រពន្ធសម្រាលកូនរួចស្លាប់ ប្តីទួញយំឈឺចាប់ បងនឹក អូនណាស់

ប្រពន្ធសម្រាលកូនរួចស្លាប់ ប្តីទួញយំឈឺចាប់ បងនឹក អូនណាស់

ភ្នំពេញ ៖  ជារឿងដ៏គួរឱ្យសោកសង្រេងបំផុត សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលចាប់ដៃគ្នាសាងគ្រួសារ យ៉ាងមានសុភមង្គល រហូតដល់បង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យ ស្រាប់តែអកុសល ស្ត្រីជាប្រពន្ធបែរជា ត្រូវចាកចេញទៅដោយគ្មានថ្ងៃវិលត្រឡប់ (បាត់បង់ ជីវិតក្រោយសម្រាល) ធ្វើឱ្យបុរសជាប្តីរងការឈឺចាប់ សោក ស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបាន និងបានត្រឹមបង្ហោះរូបភាព និងសារតាមបណ្តាញសង្គម ធ្វើឲ្យមហាជនចូលរួម សោកស្តាយ និងរំលែកទុក្ខ និងចែករំលែកតៗគ្នា ពេញបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

រឿងរ៉ាវដ៏គួរឱ្យសង្វេគនេះ បានកើតឡើងលើក្រុមគ្រួសារមួយ នៅឯខេត្តត្បូងឃ្មុំ នាពេលថ្មីៗនេះ ខណៈដែល ទទួលបានសមាជិកថ្មីម្នាក់ (កូនស្រី) ចូលមកក្នុងក្រុមគ្រួសារ តែបែរជាត្រូវបាត់បង់សមាជិកម្នាក់ (ម្តាយ) ទៅវិញ ទាំងដែលកូនមិនទាន់បានស្គាល់មុខម្តាយផង។

ចំណែកបុរសជាប្តី បានត្រឹមបង្ហោះសារទុក្ខសោក អមដោយរូបភាព មុនពេលប្រពន្ធចូលសម្រាល និងរូបក្នុងពិធី បុណ្យសពប្រពន្ធរបស់ខ្លួន ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានក្តីរន្ធត់ចិត្តជាខ្លាំង។

បុរសជាប្តីឈ្មោះ ហាច ដុល្លា បានរូបភាព និងសំណេរ តាមគណនីហ្វេសប៊ុក របស់ខ្លួនថា “កូនយើងស្អាត ណាស់អូន មុខដូចអូនអ៊ីចឹងណា កូនយើងឈ្មោះ “ដុល្លាលី សិរីមុនិតា” ឈ្មោះដែលអូននិងបងចង់ដាក់នោះអី! អូននិយាយថា ទម្រាំកូនកើត មិនដឹងឈ្មោះប៉ុន្មានទេ បើបងដូររហូតអ៊ីចឹង តែឥឡូវកូនយើងមានឈ្មោះហើយ អូនណា អូនអត់ដែលចង់ថតរូបមួយគ្នាទេ ព្រោះអូនថាមុខធាត់ពេក អត់ស្អាត តែពេលនេះ យើងលែងបានថតរូប មួយគ្នាទៀតហើយ ពួកយើងនៅមានរឿងត្រូវធ្វើច្រើនទៀតណាស់អូនអើយ ពួកយើងថានឹងយកកូនឱ្យច្រើន កុំឱ្យចាស់ទៅ ពិបាកអត់កូននៅជាមួយ អូនធ្លាប់អន់ចិត្តនឹងអ្នកផ្ទះ មិនហ៊ាននិយាយប្រាប់ប្តីទេ សុខចិត្តសរសេរ ទុកក្នុងសារ មិនហ៊ានទាំងប្រាប់បងផង…”។បុរសជាប្តី បានបន្តថា “អូនលើកបាយឱ្យបងញ៉ាំរាល់ថ្ងៃ អូនមិនចេះ រអ៊ូទេ ឱ្យតែបងឃ្លានអី អូនបោកខោហាល មិនដែលសូវហៅបងជួយទេ អូនអត់ចូលចិត្តឱ្យបងចូលបន្ទប់ទឹក និង ទៅក្រោយផ្ទះយូរៗទេ ខ្លាចនៅម្នាក់ឯង អូនចូលចិត្តនិយាយថា ឈប់លេងជាមួយពាក្យដែលអូនតែងនិយាយ លេងរាល់ថ្ងៃ នៅមានរឿងច្រើនទៀត ណាស់អូន ដែលយើងត្រូវធ្វើរួមគ្នា ពេលនេះលែងមានអ្នកហៅបងញ៉ាំ បាយ ដេញបងទៅងូតទឹក ហៅបង មើលមុខផ្ទះ លែងមានអ្នកហាលខោអាវ លែងមានអ្នក គេងឱបបងទៀត ហើយ…”។

បុរសជាប្តី បានបន្ថែមថា “សូមអូនកុំនៅបារម្ភពីកូន ពីប្តី ពីប៉ាម៉ាក់ ម៉ែប៉ា កុងម៉ា បងប្អូនទៀតអីណា បងនឹង មើលថែកូនយើងឱ្យល្អ ដូចអូន សូមជាតិមុខៗប្រាថ្នាជាគូជីវិតនឹងគ្នាដល់ចាស់កោងខ្នងណាអូនណាបើជាតិ នេះយើងមាននិស្ស័យ នឹងជួបគ្នាវិញណា បងចាំអូនរៀងរហូត ណា អូនលីណា បងស្រលាញ់អូន…”។

ជុំវិញរឿងរ៉ាវដ៏គួរឱ្យសង្វេគខាងលើនេះ តាមប្រភពពីសាច់ញាតិ ឲ្យដឹងថា ស្ត្រីរងគ្រោះបានបាត់បង់ជីវិតក្រោយ ពេលសម្រាលដោយវះកាត់ បណ្តាលមកពីហូរឈាមច្រើនពេក៕

RELATED ARTICLES