Sunday, July 6, 2025
Homeសង្គម និងជីវិតគ្រូពេទ្យគន្ធបុប្ផា សង្គ្រោះជីវិតក្មេងស្រីរលាកសាច់ បំពង់ក ប្រភេទកម្របំផុត

គ្រូពេទ្យគន្ធបុប្ផា សង្គ្រោះជីវិតក្មេងស្រីរលាកសាច់ បំពង់ក ប្រភេទកម្របំផុត

ភ្នំពេញ ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ កើតជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាល់ ប្រភេទរលាក ចេញភ្នាសខ្ទុះ ស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួត ខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ដែល ជាករណីដ៏កម្របំផុត ត្រូវបានជួយសង្គ្រោះជីវិត នៅផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រហូតជាសះ ស្បើយ ត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹមជាមួយឪពុកម្តាយ។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ថា ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ មានជំងឺ រលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាល់ ប្រភេទរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ និងវិវត្តទៅ ជារលាកសួត ខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ហើយជំងឺប្រភេទស្មុគស្មាញបែបនេះ គឺជាករណី ដ៏កម្របំផុត។

ក្មេងស្រីខាងលើ ត្រូវបានជួយសង្គ្រោះជីវិតនៅផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ អស់រយៈពេល២១ ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ថ្ងៃ ហើយពេលនេះបានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ដោយស្នាមញ ញឹមជាមួយឪពុកម្តាយនាង។

មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណគ្រួសារក្មួយស្រី ដែលចូលរួមបរិច្ចាគថវិកាចំនួន ២៥០០ដុល្លារ ដល់មន្ទីរពេទ្យ គន្ធបុប្ផា។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណចំពោះមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា រួម ទាំងសប្បុរសជនគ្រប់ៗ រូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

គួរជម្រាបថា រាល់ការព្យាបាលជំងឺទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងចំពោះ បុគ្គលណាមួយឡើយ៕

RELATED ARTICLES