Sunday, July 6, 2025
Homeសង្គម និងជីវិតលាហើយ ស្នេហា៤ឆ្នាំ១១ខែ ដ៏កម្សត់ ! បងក្បត់ អូនព្រមបែកទាំងមិនអស់ចិត្ត

លាហើយ ស្នេហា៤ឆ្នាំ១១ខែ ដ៏កម្សត់ ! បងក្បត់ អូនព្រមបែកទាំងមិនអស់ចិត្ត

ខេត្តបាត់ដំបង ៖ នារីម្នាក់ បានប្រកាសលាហើយ ស្នេហាដ៏កម្សត់របស់ខ្លួន រយ:ពេល ៤ឆ្នាំ ១១ខែ ជាមួយបុរស ជាស្វាមី ដែលតែងតែនិយាយថាស្រលាញ់នាង តែធ្វើឲ្យនាងយំរហូតទឹកភ្នែកស្ទើក្លាយជាឈាម ដោយសារ ប្តីក្បត់ចិត្ត មានអ្នកទី៣ សប្បាយឆាតជាមួយស្រី បញ្ឈីចិត្តប្រពន្ធ ដើរចោលប្រពន្ធ ខឹងអីបន្តិចអាងរត់ចោល និយាយពាក្យលែង និងសន្យាខ្យល់ថានឹងកែប្រែគ្រប់យ៉ាង តែចុងក្រោយ សាងកំហុសដដែល រហូតនាងមិន អាចលើកលែងឲ្យបាន ក៏សម្រេចចិត្តបែកពីប្តី ទាំងមិនអស់ចិត្ត ។

នារីដែលប្រកាសលាស្នេហាជាមួយប្តីនោះ មានឈ្មោះ ផាត់ ម៉ាន អាយុជាង២២ឆ្នាំ រស់នៅភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ចំណែកបុរសជាប្តី មានឈ្មោះ អឿន សំអេម អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។

នារីជាប្រពន្ធ ឈ្មោះ ផាត់ ម៉ាន បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ថា«គេមិនស្រឡាញ់យើង គេបោះយើងចោល គេមិនផ្តល់តម្លៃឲ្យយើង មិនសំខាន់ទេ អ្វីដែរសំខាន់ គឺយើងស្រឡាញ់ខ្លួនឯង ផ្តល់តម្លៃឲ្យខ្លួនឯង កុំបោះខ្លួនឯងចោល…»។

ជាមួយគ្នានេះ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នារីខាងលើ បានបង្ហោះរូបភាពអនុស្សាវរីយ៍ជាមួយបុរសជាប្តី ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរបញ្ជាក់ថា «លាហើយស្នេហ៍ ៤ឆ្នាំ ១១ខែ ដ៏ កម្សត់អើយ! ព្រមបែក មិនមែនព្រោះអស់ចិត្តទេ ព្រមបែកព្រោះស្អប់ចរិត ទង្វើ និងពាក្យសម្ដីបងដែលតែង តែនិងយាយថា ស្រលាញ់ខ្ញុំ តែធ្វើឲ្យខ្ញុំយំ ទឹកភ្នែកស្ទើក្លាយជាឈាម ឈ្លោះគ្នាម្ដងៗ ខ្ញុំពិបាក់ចិត្ត ខ្ញុំខ្លាច បែកគ្នា តែបងបែរជាសប្បាយធម្មតា ដូចគ្មានរឿងអ្វី ស៊ែរ Dramaសប្បាយឆាតជាមួយស្រី សប្បាយ Cmt ជាមួយស្រី បញ្ឈីចិត្តប្រពន្ធ ដើរចោល ទុកឲ្យប្រពន្ធនៅផ្ទះតែម្នាក់ឯង ទាំងដែលដឹងថា ប្រពន្ធខ្លាច។ ស្រលាញ់អ្នកដទៃជាងប្រពន្ធឱបជាប់ដើមទ្រូង ដង្ហើមចេញចូលមានតែអ្នកដទៃ បើបងខ្វល់ពីអារម្មណ៍ប្រពន្ធ ប្រហែលអ្នកដទៃ ម៉្លេះយើងមិនត្រូវប្រេះឆាម្ដងហើយម្ដងទៀតទេ ខឹងអីបន្តិច អាងអីរត់ អាងអីនិយាយពាក្យ លែងពេលខ្ញុំដាច់ចិត្ត បងបែរជាសុំឱកាសពីខ្ញុំ សន្យាខ្យល់ថានឹងកែប្រែគ្រប់យ៉ាង ដើម្បីខ្ញុំ តែចុងក្រោយ បងក៏សាងកំហុសម្ដងទៀត។ សាកធ្វើជាខ្ញុំម្ដងមើល ថាឈឺប៉ុនណា? គ្រប់ការលើកលែង គឺមានកំណត់ គ្មានស្រីណាម្នាក់ចង់បែកបាក់គ្រួសារទេ។ នៅមានជាច្រើនរឿងទៀត»។

នារីដដែល សរសេរបន្ថែមថា «ខ្ញុំស្រលាញ់បងណាស់ ខ្ញំស្មោះត្រង់នឹងបងណាស់ ខ្ញុំយំនឹកបង ខ្ញុំផ្ដល់ឱកាស ឲ្យបងរហូត តែហេតុអីបងមិនទទួលយក?»។

នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នារីខាងលើ បានសរសេរបន្ថែមថា «ជីវិតរាល់ថ្ងៃ ខ្វះខាតតែម្យ៉ាងទេ គឺ សុភមង្គល ១យ៉ាងហ្នឹងហើយដែលធ្វើឲ្យមនុស្ស ២នាក់ ដែលធ្លាប់ហែលកាត់ព្យុះភ្លៀង ក្ដៅរងាជាមួយ តាំងពីមិនទាន់អីសោះ (2018-2023) ត្រូវបែងចែកផ្លូវគ្នា វាពិតជាឈឺណាស់សម្រាប់ខ្ញុំ គ្រប់ពេលដែល ឃើញអនុស្សាវរីយ៍ទាំងអស់នេះ ។ ក្នុងថ្ងៃនេះ ខ្ញុំមិនបានសុំឲ្យបងសោកស្ដាយខ្ញុំទេ តែថ្ងៃណាមួយ បង នឹងសោកស្ដាយខ្ញុំ សោកស្ដាយទង្វើដែលបងធ្វើដាក់ខ្ញុំ និងពេលដែលបងសុំឲ្យខ្ញុំដោះលែងបង។ ចាំបានអត់ថា ប៉ុន្មានឆ្នាំមកនេះ ជួបរឿងអីខ្លះ ហើយអ្នកណាដែលនៅក្បែរបង?»។

នារីដដែល បានបញ្ជាក់បន្ថែមថា មូលហេតុដែលធ្វើឲ្យនាងនិងប្តី ឈានដល់ការបែកគ្នានេះ គឺមានរឿងច្រើន ណាស់ តែរឿងដែលសំខាន់ជាងគេនោះគឺជនឆ្លៀតឱកាស ឬជនទី៣ ដែលនាងចាប់បានច្រើនដង។

នារីជាប្រពន្ធខាងលើ បានបញ្ជាក់បន្ថែមទៀតថា «រឿងដែលធ្វើឲ្យមនុស្ស ២នាក់ បែកគ្នា ដោយគ្មានការ សោកស្ដាយគ្នានោះ វាមិនមែនមានតែរឿង១ទេ គឺវាពិតជាច្រើនណាស់ ហើយរឿងដែលសំខាន់ជាងគេនោះ គឺជនឆ្លៀតឱកាស ក៏ដូចជាជនទី៣ ផងដែរ។ ខ្ញុំចាប់បានច្រើនដងហើយទាំង Cmt ទាំងឆាត គ្រាន់តែមិនទាន់ ផុស។ ដឹងខ្លួន ដកខ្លួនឲ្យហើយទៅ ចាំខ្មាសគេហើយក៏មកសុំឲ្យលុប? ពេលគ្រួសារខ្ញុំមិនទាន់មានរឿង ពួកអ្នកឯងនៅទីណា? ហើយពេលនេះចេញមុខមកធ្វើពុតជាលួងលោម ទាំងដែលពួកខ្ញុំមិនទាន់លែងគ្នាដាច់ និងបម្រុងម៉េច? ដឹងច្បាសថាពួកអ្នកពិតជាសមគ្នា តែពេលនេះ មិនទាន់ដល់វេនអ្នកចេញមុខទេ»៕ ខៀវទុំ

RELATED ARTICLES