Sunday, July 6, 2025
Homeសង្គម និងជីវិតកូនភ្លោះ៣ ម៉ែកើតរួចស្លាប់ ទទួលអំណោយ

កូនភ្លោះ៣ ម៉ែកើតរួចស្លាប់ ទទួលអំណោយ

ខេត្តកំពង់ស្ពឺ ៖ កូនភ្លោះ៣នាក់ ដែលម្តាយទទួលមរណភាពក្រោយសម្រាលរួចភ្លាមៗ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានអំណោយពីសម្តេចហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

អំណោយរបស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកសេង ទៀង នាយករងខុទ្ទ កាល័យសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកទៅប្រគល់ជូនគ្រួសារ ទារិកាភ្លោះទាំងបីនាក់ ដល់ផ្ទះ ស្ថិតក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

ទារិកាភ្លោះទាំងបី ដែលទទួលអំណោយឧបត្ថម្ភនេះ ជាកូនលើកទី៣ កើតនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ មានឪពុកឈ្មោះអ៊ី សុខជឿន ម្តាយឈ្មោះផុន សោភណ្ឌ អាយុ៣៩ឆ្នាំ មុខរបរគ្រួបង្រៀន។ ដោយសារម្តាយទារិកា មានជំងឺប្រចាំកាយ ទើបក្រោយប្រសូតទារិកាភ្លោះទាំងបីរួច ក៏បានទទួលមរណភាព កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

នៅចំពោះមុខគ្រួសារកូនភ្លោះបីនេះ លោកសេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកអ៊ី សុខជឿន ដែលបានបាត់បង់ភរិយាជាទីស្រឡាញ់ ដោយសាតែមានជំងឺប្រចាំកាយ។ ជាមួយគ្នានេះ លោកបាន ផ្តាំផ្ញើដល់បិតាកូនភ្លោះ ត្រូវថែទាំទារិកាភ្លោះទាំងបីនាក់នេះ និងកូនៗទាំង៥នាក់ ឱ្យមានអនាគតរុងរឿង។លោកសេង ទៀង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូតទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៤០៦គ្រួសាររួចហើយ បានទទួល អំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុង ដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់ សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកសេង ទៀង បានបន្តទៀតថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទាន កើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូរខ្ពស់ របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិត ប្រាកដចំពោះប្រជា ពលរដ្ឋដែលប្រសូតទារកភ្លោះបី ឬបួននាក់។

បុរសជាឪពុកកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល ចាត់ទុកប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់ សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេច បានចាត់ឱ្យតំណាងរបស់សម្តេច បាននាំយកថវិកានិងសម្ភារៈដ៏មាន តម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូតបានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាល ដល់ការលំបាកក្នុងការចិញ្ចឹមបីបាច់ទារិកាភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពល រដ្ឋដទៃទៀតក្នុងសង្គម។

អំណោយដែលត្រូវបានយកទៅប្រគល់ជូនគ្រួសារកូនភ្លោះបីខាងលើ រួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូ ក្រាម ទឹកដោះគោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២ និងថវិកាបុណ្យសពម្តាយទារកភ្លោះ ចំនួន ៥លានរៀលទៀត៕

RELATED ARTICLES