Saturday, July 5, 2025
Homeសង្គម និងជីវិតអតីតតារាស្រីម្នាក់ រំលឹករឿងស្រីអូន ជួយពេល ជីវិតធ្លាក់ដល់ចំណុចសូន្យ

អតីតតារាស្រីម្នាក់ រំលឹករឿងស្រីអូន ជួយពេល ជីវិតធ្លាក់ដល់ចំណុចសូន្យ

ភ្នំពេញ ៖ អតីតតារាស្រីរូបស្រស់ម្នាក់ បានរំលឹកអំពីរឿងអតីតកាលរបស់ខ្លួន ដែលធ្លាប់បាក់ទឹកចិត្ត និងជួប បញ្ហាជាច្រើន តាំងពីបញ្ហាគ្រួសារ និងបញ្ហាសេដ្ឋកិច្ច ជីវិតកំពុងធ្លាក់ដល់ចំណុចសូន្យ ស្រាប់តែលេចមុខមនុស្ស ស្រីចិត្តធម៌ម្នាក់ គឺលោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានចូលមកជួយលើកទឹក ចិត្ត និងជួយទិញផលិតផលរបស់នាងជាច្រើន ដោយមិនតថ្លៃ ដែលនាងចាត់ទុកថា ជាចេតនាល្អរបស់លោក ស្រី ស្រីអូន ក្នុងការជួយដល់នាងយ៉ាងច្បាស់ក្រឡែត។

អតីតតារាស្រីឈ្មោះរីយ៉ា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថា “ខ្ញុំចាំ មិនភ្លេច ក្នុងឆ្នាំ២០២១ ខ្ញុំជួបវិបត្តិសេដ្ឋកិច្ចផង បញ្ហាគ្រួសារ បញ្ហាផ្ទាល់ខ្លួន ខ្ញុំបាក់ទឹកចិត្តខ្លាំង ខ្ញុំត្រូវគេមើល ងាយ គេសើចចំអក គេឌឺដង ផ្លែផ្កាជាច្រើន ជីវិតនៅពេលដែលធ្លាក់ដល់ចំណុចសូន្យ គឺវាបែបនេះ សម្រាប់ខ្ញុំវា ដូចជាអភិនីហារមួយ មួយពាន់នាក់ក្នុងម្នាក់ ឆាតមកលើកទឹកចិត្ត អ្វីដែលកាន់តែពិសេស គឺជាមនុស្ស ដែល យើងឱ្យតម្លៃ គោរព និងជាមនុស្សដែលយើងកំពុងតែយកគំរូតាម។ នួន ស៊ុន្ទរី ខ្ញុំសុំលើកទឹកចិត្តបងឱ្យ រឹងមាំ ឡើង ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកូន និងដើម្បីមនុស្សជុំវិញខ្លួន បងធ្វើដើម្បីគេច្រើនពេកហើយ ដល់ ពេលហើយដែលបងត្រូវធ្វើដើម្បីខ្លួនឯងខ្លះ ស៊ូៗឡើងណាបង! យ៉ាងណាខ្ញុំនៅតែ ស្រឡាញ់ គោរពបង និង យកគំរូតាមបងជានិច្ច! អំពើល្អរបស់បង នឹងនាំឱ្យបងជួបតែសេចក្តី សុខ ជួបតែមនុស្សល្អៗ នៅក្បែរ ខ្លួន…”។

ជាមួយនេះ នារីដដែល បាននិយាយក្នុងវីដេអូ បង្ហោះក្នុងគណនីហ្វេសប៊ុក ដដែលថា “មនុស្សដែលអត់ ស្គាល់គ្នាសោះ ត្រឹមតែគាត់ឃើញយើងនៅលើបណ្តាញសង្គម ហ្វេសប៊ុក គាត់ឃើញយើងជួបវិបត្តិច្រើន ហើយប៉ាឈឺផងអីផង ហើយយើងក៏ឡាយលក់អីវ៉ាន់ ពេលហ្នឹង គឺខ្ញុំមានបញ្ហាច្រើនមែនទែន គឺមានបញ្ហា សេដ្ឋកិច្ចផង បញ្ហាគ្រួសារផង ហើយបញ្ហាសេដ្ឋកិច្ច គឺខ្ញុំរកស៊ីខាតខ្លាំងមែនទែន ហើយវាគឺជាការរក ស៊ីដំបូងបំផុតរបស់ខ្ញុំ ខ្ញុំបើកចំពេលកូវីដ ក្នុង១ខែ គឺខ្ញុំចំណាយខ្ទង់ ៣ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារ តិចបំផុត គឺ៣ពាន់ដុល្លារ ថ្លៃហាង ថ្លៃបុគ្គលិក ថ្ងៃចំណាយទឹកភ្លើងអី គឺច្រើនមែនទែន ហើយពេលហ្នឹង ចៃដន្យអី ប៉ាខ្ញុំឈឺទៀត អ៊ីចឹងរបស់របរដែលខ្ញុំមាន សូម្បីតែកាបូប ស្បែកជើងអី គឺខ្ញុំឡាយលក់ទាំងអស់ ហើយ ពេលដែលខ្ញុំឡាយ គឺបងស្រីអូន គាត់កុម្មង់ទាំងអស់យកហ្មង មានប៉ុន្មាន គឺគាត់យកទាំងអស់ ហើយខ្ញុំ ប្រាប់គាត់ថា បងយកតែត្រឹម ១០កាបូប អីបានហើយ គាត់ថា អត់ទេ មាន៣០កាបូប យក៣០ មានប៉ុនណា ឱ្យប៉ុណ្ណឹងទៅ គឺគាត់យកទាំងអស់ហ្មង ហើយពេលហ្នឹង គឺខ្ញុំផ្ញើឱ្យគាត់ ៣០កាបូប។ និយាយទៅ ទឹកចិត្ត របស់គាត់ គឺធំធេងខ្លាំងណាស់ ខ្ញុំដឹងថាគាត់គឺមានចេតនាចង់ជួយខ្ញុំច្បាស់ណាស់ អ្នកទាំងអស់គ្នា យល់អារម្មណ៍ហ្នឹងទេ? មនុស្សដែលអត់ស្គាល់គ្នាសោះ ត្រឹមតែស្គាល់គ្នាលើបណ្តាញសង្គមសោះ គាត់ឃើញយើងមានវិបត្តិច្រើន ប៉ាឈឺផងអីផង ហើយ យើងក៏ឡាយលក់អីវ៉ាន់ ពេលហ្នឹងគឺខ្ញុំមានបញ្ហា ច្រើនមែនទែន ហើយខ្ញុំមិននឹកស្មានថា មានវត្តមានគាត់ចូលមកលើកទឹកចិត្តខ្ញុំដែរ គឺខ្ញុំអត់នឹកស្មានទេ ព្រោះគាត់ជាមនុស្សរបស់មហាជន ហើយខ្ញុំធ្លាប់តែគោរព ស្រលាញ់គាត់ ហើយខ្ញុំអត់នឹកស្មាន ថា គាត់មានវត្តមានមកជួយខ្ញុំ ហើយលើកទឹកចិត្តខ្ញុំទេ ទោះបីគាត់ជួយខ្ញុំ អត់បានច្រើនមែន ប៉ុន្តែគាត់នៅតែ ជាអ្នកមានគុណរបស់ខ្ញុំ គាត់បានជួយលើកទឹកចិត្ត បានជួយទិញផលិតផលរបស់ខ្ញុំ ជួយទិញអីវ៉ាន់ខ្ញុំ»។

អតីតតារាស្រីដដែល បន្តថា «អ្វីដែលសំខាន់ គឺគាត់ជួយលើកទឹកចិត្តយើង មនុស្សណា នៅពេលដែល យើងធ្លាក់ដល់បាតមានអ្នកមកជួយលើកទឹកចិត្តយើង គឺមិនងាយមានទេ ជាពិសេស មនុស្សរបស់មហាជន មនុស្សដែលគេហៅថា មនុស្សលំដាប់សេដ្ឋី អ៊ីចឹងខ្ញុំសូមផ្ញើវីដេអូនេះ ទៅជូនបងស្រីវិញ ខ្ញុំជួយអីបងអត់ បានច្រើនទេ គ្រាន់តែថា ខ្ញុំសូមឱ្យបងរឹងមាំឡើង ពីក្មេងស្រីមួយដែលបងឱ្យតម្លៃ ពីក្មេងស្រីមួយដែលបង ធ្លាប់លើកទឹកចិត្ត ធ្លាប់ចង់ធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែបងមកលួងលោមលើកទឹកចិត្តឱ្យខ្ញុំរឹងមាំឡើង អ៊ីចឹង ពេលនេះ ខ្ញុំសូមឱ្យបងរឹងមាំ ដើម្បីគ្រួសារ ដើម្បីកូន ដើម្បីមនុស្សជុំវិញខ្លួនវិញម្តង។ បងជួយគេបានគ្រប់គ្នា បងលើកទឹកចិត្តគេបានគ្រប់គ្នា អ៊ីចឹងបងលើកទឹកចិត្តខ្លួនឯងវិញម្តង ធ្វើដើម្បីខ្លួនឯងវិញម្តង។ បងធ្វើដើម្បីគេច្រើនពេកហើយ អ៊ីចឹងខ្ញុំសូមឱ្យបងធ្វើដើម្បីខ្លួនឯងខ្លះ កុំដើម្បីគេខ្លាំងពេក។ ខ្ញុំស្រលាញ់បង ទោះមានរឿងអីកើតឡើង ខ្ញុំនៅតែស្រលាញ់បង គោរពបង…”៕

RELATED ARTICLES