Saturday, July 5, 2025
Homeសង្គម និងជីវិតស្រីស្អាតឈឺទឹកដក់ក្នុងសួត ដេកពេទ្យ២ខែ ស្លាប់

ស្រីស្អាតឈឺទឹកដក់ក្នុងសួត ដេកពេទ្យ២ខែ ស្លាប់

ខេត្តព្រៃវែង ៖ នារីរូបស្រស់ ជាតារាតិកតុក និងជាអ្នកលក់ផលិតផលអនឡាញ ល្បីឈ្មោះម្នាក់ បានបាត់ បង់ជីវិតទាំងវ័យក្មេង ដោយសារជំងឺទឹកដក់ក្នុងសួត ក្រោយពីធ្លាក់ខ្លួនឈឺ ដេកពេទ្យ បាន២ខែ ធ្វើឲ្យក្រុម គ្រួសារ បងប្អូន សាច់ញាតិ និងមិត្តភក្តិ សោកស្តាយអាឡោះអាល័យពន់ពេក។

នារីដែលបាត់បង់ជីវិត មានឈ្មោះ អ៊ុក សូហ្វីយ៉ា អាយុជាង២០ឆ្នាំ ប្រកបមុខរបរលក់សម្លៀកបំពាក់ ស្បែកជើង កាបូប តាមអនឡាញ និងជាតារាតិកតុកល្បីម្នាក់ ដោយសារមានសម្រស់ស្អាត សាច់សខ្ចី។

នារីខាងលើ បានស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក បានជាង ២ខែ មិនធូរស្រាល ក្រុមគ្រួសារបានសម្រេចបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម។

កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣ នារីខាងលើ បានបង្ហោះរូបភាពនាងកំពុងដេកពេទ្យ ដោយមានភ្ជាប់អុក ស៊ីសែន និងឧបករណ៍ជំនួយការដកដង្ហើមផង ក្នុងគណនីហ្វេសប៊ុក របស់នាង ជាមួយសំណេរថា «ជូនពរ ខ្លួនឯងឆាប់ជា កុំឈឺយូរពេក ឆាប់បាន live លក់ខោអាវវិញ…. ។ ឈឺជាង ២ខែហើយ នៅមិនទាន់ជាទៀត អាណិតខ្លួនឯងណាស់…»។

ដោយឡែក មុនពេលធ្លាក់ខ្លួនឈឺធ្ងន់ ដេកពេទ្យនេះ នារីខាងលើ បានផ្តាំផ្ញើដល់សាធារណជនថា ពេលឈឺ ល្មមៗ កុំទៅផ្សំថ្នាំញ៉ាំសោះ ប្រយ័ត្នជួបរឿងដូចនាង គឺលេបថ្នាំរួច ចាប់ផ្ដើម ស្ពឹកដៃជើង ញ័របេះដូង វិលមុខ រឹងថ្គាម តែម្តង។

តាមប្រភពសាច់ញាតិនារីខាងលើ បានឲ្យដឹងថា នារីរងគ្រោះ បានធ្លាក់ខ្លួនឈឺ ដោយជំងឺទឹកដក់ក្នុងសួត ហើយបានសម្រាកព្យាបាលបានជាង២ខែ ក៏បានបាត់បង់ជីវិតតែម្តង។

បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំ នៃមរណភាពរបស់នារីរូបស្រស់ខាងលើ ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ បានសម្តែងនូវការសោកស្តាយអាឡោះអាល័យជាពន់ពេក និងបួងសួងឲ្យវិញ្ញាណក្ខន្ធនាងបាន ទៅ សោយសុខក្នុងសុគតិភព កើតជាតិណាៗ កុំឲ្យមានជំងឺកាចសាហាវយាយីនាំឲ្យអាយុខ្លីដូចជាតិនេះទៀត៕ ខៀវទុំ

RELATED ARTICLES