Thursday, July 3, 2025
Homeសង្គម និងជីវិត គ្រូវិបស្សនា ឆ្លើយតបអ្នកជេរប្រមាថ ចោទព្រះ ធម្មវនវាសី ចន្ទមុនី មេបោក

 គ្រូវិបស្សនា ឆ្លើយតបអ្នកជេរប្រមាថ ចោទព្រះ ធម្មវនវាសី ចន្ទមុនី មេបោក

ខេត្តកំពង់ឆ្នាំង ៖ លោកថោង នីដាមុនី សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងជាគ្រូវិបស្សនា ដែលមានជំនឿមុត មាំទៅ លើព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅភូមប៉ាត ឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ នោះ បានធ្វើការបកស្រាយ ឆ្លើយតបភ្លាមៗទៅលោកសុខ សុគន្ធ ហៅជេម សុខ អាណិកជនខ្មែរ នៅសហរដ្ឋអាមេរិក ដែលបានជេរប្រមាថ និងចោទប្រកាន់ព្រះធម្មវនវាសី ចន្ទមុនី ថាជា មេបោក ភូតកុហក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសុខ សុគន្ធ ហៅជេម សុខ ដែលកំពុងរស់នៅសហ រដ្ឋអាមេរិក បានបង្ហោះរូបភាពមួយ ចោទប្រកាន់ព្រះធម្មវនវាសី ចន្ទមុនី ថាជាមេបោក។ ក្នុងរូបភាពនោះ ព្រះ អង្គ ចន្ទមុនី កាន់ទូរស័ព្ទមើល ដោយលោកជេម សុខ បានសរសេរអមជាមួយរូបភាពនោះថា «អាមេបោក ភូត បារមីអាយហ្វូន ក្រុមភូតមួយពូជ ត្រកូលសឺង»។

លោកជេម សុខ បានសរសេរចោទប្រកាន់បន្ថែមថា «ឆ្នាំបួស ក៏បោក ឆ្នាំចូលព្រៃ ក៏បោក ឆ្នាំបានផ្លិត ក៏បោក ចេញមុខធ្វើអ្នកមានបុណ្យ ក៏បោក សាងចេតិយពីរកន្លែងហើយ ក៏បោក ឥឡូវទៅរួមគ្នាបោកនៅលង្វែកទៀត ហើយ។ រូបផ្លិតបោកប្រាស់ ដែលវាថតប៉ាណូ»។

លោកជេម សុខ បានបង្ហោះរូបភាពយុវជនម្នាក់ ស្រដៀងព្រះអង្គចន្ទមុនី និងសរសេរបន្ថែមទៀតថា «១. ភូតថាចូលព្រៃ អាយុ ១៣ឆ្នាំ ២. ភូតថាបួសអាយុ ១៣ឆ្នាំ។ បួសបាន ៣ខែ ចូលព្រៃ ស្វែងរកខ្មោច ព្រាយ អសុរកាយ ៣. ប្រាប់លោកធី នៅហង្សមាស ថាបួសអាយុ ១៦ឆ្នាំ ៤. ប្រាប់តេជគុណ ពិន សែម ថាបួសបាន ៨វស្សា មកដល់ឆ្នាំ២០២៣ នេះ ៦. ប្រាប់គេថាចូលព្រៃ អាយុ ១៦ឆ្នាំ ៧. ប្រាប់គេថា បានចូលព្រៃច្រើនឆ្នាំ ៨. ប្រាប់គេថាបានទៅនៅស្រុកថៃ ច្រើនវត្ត ហើយចុះរូបខាងក្រោមនេះ វាមានអាយុប៉ុន្មាន?»។

លោកជេម សុខ បានសរសេរបន្ថែមទៀតថា «មេភូតកុហក ឈ្មោះ សឺន ចាន់វិរៈ (Son Chan Virak) បានបិទអាខោនហ្វេសប៊ុក បាត់ទៅហើយ ហើយបងៗវាក៏ដូចជាបានបិទអាខោនដែរ។ចំណែកម្ដាយវា ដែលចង់ជួបកូនល្បី ជាអ្នកមានបុណ្យក្លែងក្លាយ ក៏បានខាងវត្ត គេហាមមិនឲ្យគាត់ចេញមុខទេ។ តើមកពីហេតុអ្វី? ចម្លើយ គឺមកពីវាភូតកុហក។ វាភូតច្រើនយ៉ាងណាស់។ អាចន្ទមុនី នេះ ជាមនុស្សភូត បន្លំខ្លួនក្នុងពុទ្ធសាសនាខ្មែរ»។

ដោយឡែក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជេម សុខ បានបង្ហោះរូបភាពព្រះអង្គ ចន្ទមុនី និងរូបបុរសម្នាក់ ស្ពាយថង់យាម ដោយលោកជេម សុខ អះអាងថាជាប្អូនប្រុសបង្កើតរបស់ព្រះអង្គ ចន្ទមុនី ជាមួយសំណេរថា «ព្រះអង្គមិនកាន់លុយទេ តែអាចន្ទមុនី មេបោក ចេះចាយ និងអ្នកប្រមូលលុយ មានប្អូនវាអ្នកធ្វើ….»។

ជាប្រតិកម្មឆ្លើយតបទៅនឹងសំណេរជេរប្រមាថ ចោទប្រកាន់មកលើព្រះធម្មវនាវាសី ចន្ទមុនី ពីលោកសុខ សុគន្ធ ហៅជេម សុខ ខាងលើនេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ថោង នីដាមុនី ជាគ្រូវិបស្សនា ដែលមាន ជំនឿនិងគោរពព្រះអង្គ ចន្ទមុនី យ៉ាងមុតមាំ ដោយបានទាំងលើកជើងព្រះអង្គទូលលើក្បាលថែមទៀតផងនោះ បានអះអាងថា សម្រាប់រូបលោកដែលមានអាយុខ្ញុំត្រាទុក៦ ហើយបទពិសោធន៍ជាច្រើនបានឆ្លងកាត់ហើយដែរ លោកយល់ថា ព្រះភិក្ខុអង្គនេះ ពិតជាមានចំណេះដឹងស្តុកស្តម្ភ មិនមែនពួជធម្មតាទេ។ ព្រះអង្គ គឺជាមនុស្ស អស្ចារ្យ គឺព្រះអង្គមានបំណងចង់ជួយមនុស្សរងទុក្ខ  ចង់កសាងព្រះសក្យមុនីចេតិយ សម្រាប់តម្កល់ព្រះសារីរិក ធាតុ  ដែលជាកិច្ចការធំបំផុតក្នុងព្រះពុទ្ធសាសនា  ទេវតា  ព្រះឥន្ទ ព្រះព្រហ្ម នឹងចូលរួមជ្រោមជ្រែងកិច្ចការនេះ រហូតបានសម្រេច។  មួយទៀតដើម្បីស័ក្តិសមនឹងព្រះចេតិយ ត្រូវតែមានវត្ត មានព្រះវិហារដែលស័ក្តិសម នឹង ព្រះកិត្តិនាមរបស់ព្រះចេតិយផងដែរ ពិសេសគឺ ដើម្បីភាពគង់វង្សត្រជាក់ត្រជំ សុខចម្រើនដល់កូន ចៅជាតិខ្មែរ  ព្រោះសង្គ្រាមលោកទីបី គ្មានអ្នកណាហ៊ានអះអាងថាវាមិនអាចកើតឡើងបាននោះទេ ប៉ុន្តែបើទឹកដីខ្មែរ មាន តម្កល់ព្រះចេតិយដែលឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធ  រឿងនេះនឹងទាក់ទងដល់កិច្ចការទេវតា ជួយមើលថែ មិនឲ្យវិនាសជាដាច់ខាត។

លោកថោង នីដាមុនី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា «កិច្ចសន្ទនាមួយ ! លោកគ្រូអើយ! មើលចុះ មិនដឹងម៉េចម៉ាទេលោកម្ចាស់?

បាទក្មួយ ! មនុស្សចម្លែក  ធ្វើតែរឿងចម្លែក អ៊ីចឹងឯង  ទើបមនុស្សធម្មតា នាំគ្នាឡប់សឹងរលាកខួរក្បាល មួយពិភពលោក  ។ នេះអាចជាឫទ្ធិមួយបែប ដែលលាយឡំជាមួយឫទ្ធិទេវតា ក្នុងពេលតែមួយ  អាចទេវ តាមួយអង្គ និមិត្តជារូបលោក ធ្វើកិច្ចការមួយ  ចំណែកលោកធ្វើកិច្ចការមួយ ដោយមិនដឹងខ្លួន ឬជាឫទ្ធិ របស់លោកផ្ទាល់ក៏មិនដឹង ។ រឿងនេះមិនចម្លែកទេ វាមានកត់ត្រាក្នុងកំណត់ត្រាជាច្រើនលើពិភពលោក (ប្លាតុង ពេលនៅជាកូនង៉ា  ម្តាយរវល់ទៅផ្សារ មកវិញឃ្មុំមកកាច់សំបុកលើមុខគាត់ ពេញច្រមុះនិងមុខមាត់ តែមិនស្លាប់។  ព្រះយេស៊ូវ ប្រសូតពីនាងម៉ារី ជាស្ត្រីព្រហ្មចារីបរិសុទ្ធ។  សូក្រាត ឈរលើវាលទឹកកកត្រឹមជង្គង់ ពេញមួយរាត្រី តែមិនគាំងបេះដូងស្លាប់ ជាដើម ។ល។) មើលតែការស្រាវជ្រាវពីអាយុលោក និងពេលវេ លាលោកធ្វើកិច្ចការទៅដឹងហើយ  ពេលវេលាខុសគ្នាទាំងអស់  អ្នកមិនដឹង ថាលោកបោក  ថ្ងៃកំណើត ក៏បោក  ថ្ងៃចូលបួស ក៏បោក  ថ្ងៃចូលព្រៃ ក៏បោក  ថ្ងៃទទួលផ្លិតថ្នាក់កិត្តិយស ក៏បោក  បើយើងនៅតែ ព្យាយាមគិត អាចឆ្កួតពេញទឹកពេញដីបាន ចំណែកលោកម្ចាស់ នៅតែជាលោកម្ចាស់  ការពិតរបស់លោក នៅតែជាការពិតរបស់លោកដដែល ។ ចំពោះរូបខ្ញុំ ក្រោយពីបានសាកសួរផ្ទៀងផ្ទាត់ទាំងផ្លូវលោកផ្លូវធម៌ បានដឹងច្បាស់ថា  ព្រះភិក្ខុនេះ ពិតជាមានចំណេះដឹងស្តុកស្តម្ភមែន មិនមែនពួជធម្មតាទេ គួរដឹងពីញាតិ របស់លោក ទើបសួរឈ្មោះញោមប្រុស ញោមស្រី និងស្រុកកំណើតលោក តែលោកតបថា តាំងពីបួសមក គ្មានអ្នកណាស្គាល់ញាតិញោមលោកទេ ត្មាសូមរក្សាសិទ្ធិបុគ្គលចុះ ។ អ៊ីចឹងតើលោកម្ចាស់ មានព្រះជន្ម ប៉ុន្មានហើយ ? លោកតបថា  អ្នកដាំតែ ប្រគេនលោក ស្លាប់បីជំនាន់មកហើយ ។ យើងឈប់ចង់ដឹងប្រវត្តិលោកតទៅទៀតតែត្រឹមនេះ  ព្រោះអ្នកណាក៏មានអតីតកាលដែរ អ្វីដែលសំខាន់គឺ បច្ចុប្បន្នភាព តើការរស់នៅរបស់គេ ដូចម្តេចតែប៉ុណ្ណោះ ។  រឿងនេះគួរជាទីជ្រះថ្លាណាស់  រឿងឫទ្ធិ រឿងកម្ម រឿងផលបុណ្យ គឺជារឿងចម្លែក  អ្នកណាព្យាយាមគិត  ព្រះពុទ្ធ ត្រាស់ថា  អាចឆ្កួតវង្វេងស្មារតីបាន  ហើយកុំ យកវិទ្យាសាស្ត្រ មកឡូកឡំ ទៅមិនរួចទេ» ។ 

លោកគ្រូវិបស្សនា ថោង នីដាមុនី បន្តថា «នេះជាការបង្ហាញឫទ្ធិមួយបែបដែរ ដែលទាល់តែបានជួប ផ្ទាល់ បានកាន់តែច្បាស់ឡើងៗ  រហូតសូម្បីតែខ្លួនខ្ញុំ ពេលខ្លះចង់សង្ស័យថា  ខ្លួនឯងដូចឡប់ម្តងៗដែរ ហិហិ!  វាដូចជាការរៀបចំទុកជាមុន អ្នកណាទៅដឹងថា ខ្លួនឯងគឺជាសហជាតិធម៌ដែលត្រូវមកជួយ បំពេញកិច្ចការ លោកម្ចាស់អ៊ីចឹងនោះ? ដែលគ្រាន់តែបានជួបគ្នាភ្លាម ពាក្យសម្តី ចិត្តគំនិត ត្រូវដងត្រូវផ្លែគ្នាសឹងមិនគួរឲ្យជឿ សមនឹងគេគិតថា  នាំគ្នាបោកជាប្រព័ន្ធពិតមែន ព្រោះចេះតែជួបដំណាក់កាលចម្លែកៗ ជាបន្តបន្ទាប់ ដូចជា គេរៀបចំទុកជាមុន  ដែលតាមពិត ក្មួយមិនជឿទេហីទៅ  ព្រោះខ្ញុំជួបដោយគ្មានដឹងខ្លួនជាមុនទាល់តែសោះ! ដល់តែអង្គុយពិនិត្យពាក្យសម្តីលោកឡើងវិញ ជាមួយនឹងបទពិសោធន៍ខ្លួនឯងធ្លាប់បានជួប ទើបភ្ញាក់បះដៃ បះជើង!  លោកម្ចាស់ ពិតជាមនុស្សអស្ចារ្យពិតមែន ។ អាយុខ្ញុំត្រាទុក ៦ហើយ  បទពិសោធន៍ជាច្រើន ក៏បាន ឆ្លងកាត់ហើយដែរ  អ្វីដែលខ្ញុំយល់ពីលោក គឺលោកមានបំណងចង់ជួយមនុស្សរងទុក្ខ លោកចង់កសាង ព្រះសក្យមុនីចេតិយ សម្រាប់តម្កល់ព្រះសារីរិកធាតុ  ដែលជាកិច្ចការធំបំផុតក្នុងព្រះសាសនានេះ ទេវតា ព្រះ ឥន្ទ ព្រះព្រហ្ម នឹងចូលរួមជ្រោមជ្រែងកិច្ចការនេះ រហូតបានសម្រេច។  មួយទៀត ដើម្បីស័ក្តិសមនឹងព្រះចេតិយ វាត្រូវតែមានវត្ត មានព្រះវិហារ ដែលស័ក្តិសមនឹងព្រះកិត្តិនាមរបស់ព្រះចេតិយផងដែរ ពិសេសគឺដើម្បី ភាពគង់វង្ស ត្រជាក់ត្រជំ សុខចម្រើនដល់កូនចៅជាតិខ្មែរ ព្រោះសង្គ្រាមលោកទីបី  តើអ្នកណាហ៊ានអះអាងថា វាមិនអាចកើតឡើងបាននោះ? បើទឹកដីយើង មានតម្កល់ព្រះចេតិយដែលឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធ រឿង នេះនឹងទាក់ទងដល់កិច្ចការទេវតា ជួយមើលថែមិនឲ្យវិនាសជាដាច់ខាត។ នេះជាកិច្ចការអ្នកមានអភិញ្ញាចិត្ត ទើបអាចដឹងពីអនាគតកាលបាន សូមប្រើសទ្ធានិងបញ្ញា ឲ្យបានត្រឹមត្រូវ រឿងនេះគឺតែប៉ុណ្ណឹងទេ គឺដើម្បីភាព គង់វង្សនៃកូនចៅខ្មែរតែប៉ុណ្ណោះ!»។

លោកថោង នីដាមុនី សរសេរបន្តថា «សូមសួរមួយលោកម្ចាស់ តើសង្គ្រាមលោក អាចកើតឡើងទេ? អើ! គេធ្វើគ្រាប់ គឺសម្រាប់ទុកបាញ់  គ្រាន់តែមិនទាន់ដល់ពេលគេបាញ់តែប៉ុណ្ណោះ ។ មួយទៀត លោកម្ចាស់  តើស្រុកយើង អាចមានបញ្ហាជាមួយសង្គ្រាមនេះទេ? ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ខ្មែរមិនវិនាស ដាច់ខាត  ប៉ុន្តែបើខ្មែរលំបាក  អ្នកជិតខាងយើងក៏មិនស្រណុកសុខស្រួលប៉ុន្មានដែរ ហិហិ! កុំប្រឹងតែពីចាប់ កំហុសលោកពេក  ប្រយ័ត្ននាំគ្នាឆ្កួតវង្វេងស្មារតីអស់ទៅណា ត្រូវពិនិត្យមើលហេតុផលមួយៗ ឲ្យច្បាស់ ព្រោះលោកម្ចាស់ សុទ្ធតែដាក់ប្រស្នាឲ្យគិតទាំងអស់ ហេតុផលណាសមរម្យគួរគិត គប្បីគិតដោយ ប្រុងប្រ យ័ត្នចុះ ការបង្ហាញខ្លួនរបស់ព្រះអង្គ មិនមែនជារឿងធម្មតាទេ  មិនមែនជាការចៃដន្យឡើយ ឈប់នាំគ្នា គិតផ្តេសផ្តាស ធើដូចគ្រាន់បើទៀត»។

លោកគ្រូវិបស្សនា ថោង នីដាមុនី បន្តទៀតថា «បាទលោកគ្រូ  លោកគ្រូដូចជាផ្អៀងទៅខាងជំនឿពេកហើយ លោកគ្រូមិនគិតថា សម័យនេះទៅហើយ  នៅមានរឿងអ៊ីចឹងដែរឬ?

ហាសៗ សទ្ធានិងបញ្ញា ត្រូវជាគូនឹងគ្នាជានិច្ច  ក្នុងរយៈពេល ៥០០០ឆ្នាំ នៃអាយុសាសនា តើព្រះពុទ្ធ និងព្រះអរ ហន្តទាំងឡាយ ទ្រង់បានទតឃើញអនាគតរបស់ផែនដីដូចម្តេចខ្លះ? ក្មួយមិនជឿទេឬ ? ពាក្យសម្តីរបស់អ្នកមានអភិញ្ញានិយាយ គឺមិនអាចខុសជាដាច់ខាត ព្រោះលោកមើលក្នុងញាណពីអនាគតកាល ដូចអង្គុយមើលកុនអ៊ីចឹងក្មួយ នេះបើខ្ញុំមិនមានពិសោធ ក៏ពិបាកជឿដែរ។ តែណ្ហើយចុះ! មនុស្សគិត មិនដូចជា ទេវតាគិតដែរ  កិច្ចការទេវតា មនុស្សមិនអាចយល់ដឹងបានឡើយ កិច្ចរបស់យើង មានតែខំធ្វើបុណ្យ ឧទ្ទិសជូន ទេវតាដូនតាខ្មែរយើង ឲ្យលោកមានកម្លាំងឫទ្ធិចេស្តាបារមី ជួយមើលថែកូនចៅយើងតែប៉ុណ្ណោះទៅ ជាការ ស្រេចហើយ»។

ដោយឡែក ជុំវិញការចោទប្រកាន់ព្រះអង្គចន្ទមុនី ថាជាមេបោក តាមរយះរូបភាពដែលលោកជេម សុខ យកមកបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួននោះ មានព្រះសង្ឃមួយអង្គ ដែលនៅក្នុងរូបភាពនោះជា មួយព្រអង្គចន្ទមុនី បានបំភ្លឺថា រូបភាពដែលព្រះអង្គកាន់ទូរស័ព្ទមើលនោះ គឺពុំមែនជាទូរស័ព្ទរបស់ព្រះអង្គទេ។ព្រះសង្ឃព្រះនាម សេង ដា បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា «ដោយឃើញគេនិយាយពាក្យមិនពិតជាច្រើន ទើបអាត្មាសម្រេចចិត្តលើកយកមកនិយាយទៅ។ កាលឆ្នាំ២០២២ ព្រះអង្គ ចន្ទមុនី អាត្មានិងព្រះសង្ឃ ទៅពិនិត្យសុខភាពនៅប្រទេសថៃ ព្រះអង្គចន្ទមុនី មានទំនាក់ទំនងល្អជាមួយជនជាតិថៃ ជាច្រើន ដូចជាអ្នកគ្រូពេទ្យ (ជាប្រធានពេទ្យ) នៅប្រទេសថៃ ម្នាក់ កាលនោះ អ្នកគ្រូពេទ្យនោះ បានខលទៅគ្នាគាត់ ហើយឲ្យជួបព្រះអង្គ ចន្ទមុនី តាមវីដេអូខល ដោយនិយាយ ភាសាថៃ ។ រូបភាពនោះនៅក្នុងសាលទទួលភ្លៀវរបស់ពេទ្យថៃ»៕ ខៀវទុំ

RELATED ARTICLES