Wednesday, July 2, 2025
Homeសង្គម និងជីវិតក្រុមអ្នកដឹកភ្ញៀវទេសចរ តវ៉ាក្រុមហ៊ុនចិន យកថ្លៃ ផ្លូវចូលព្រលានយន្តហោះថ្មី

ក្រុមអ្នកដឹកភ្ញៀវទេសចរ តវ៉ាក្រុមហ៊ុនចិន យកថ្លៃ ផ្លូវចូលព្រលានយន្តហោះថ្មី

ខេត្តសៀមរាប ៖ ក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានប្រមូលផ្តុំគ្នានៅ មុខរដ្ឋបាលខេត្តសៀមរាប ដោយស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុនចិន គ្រប់គ្រងព្រលាន យន្តហោះអន្តរជាតិ សៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុន បានសាងសង់ភ្ជាប់ពីព្រលានយន្តហោះមកផ្លូវ ជាតិលេខ៦។

ក្រុមអ្នករត់តាក់ស៊ី ប្រមាណ៥០នាក់ បានមកឈរមុខរដ្ឋបាលខេត្តសៀមរាប ស្នើសុំទៅក្រុមហ៊ុនធ្វើព្រលាន យន្តហោះថ្មី នៃខេត្តសៀមរាប លុបចោលលើការយកសេវានេះ ដែលជាបន្ទុកបន្ថែមសម្រាប់អ្នករកស៊ីដឹកភ្ញៀវ ខណៈក្រុមហ៊ុនបានយកថ្លៃចំណតឡាននៅក្នុងព្រលានរួចទៅហើយ។

បើតាមមន្ត្រីរដ្ឋបាលខេត្តសៀមរាប គឺរដ្ឋបាលខេត្ត កំពុងសិក្សានិងរិះរកមធ្យោបាយដើម្បីចរចាជាមួយក្រុមហ៊ុន ចិន ដែលវិនិយោគសាងសង់ព្រលានយន្តហោះថ្មី ព្រោះផ្លូវនេះស្ថិតក្នុងផែនការវិនិយោគច្បាស់លាស់ របស់ ក្រុមហ៊ុនចិន មួយនេះ ។

នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយរវាងអ្នកដឹកភ្ញៀវទេសចរ និងអាជ្ញាធរខេត្តសៀមរាប នេះ អាជ្ញាធរបានទទួល សំណើរបស់ក្រុមអ្នកដឹកភ្ញៀវទេសចរ យកទៅរាយការណ៍ជូនថ្នាក់លើ ហើយលោកអភិបាលខេត្ត នឹងទៅចូល រួមប្រជុំនៅភ្នំពេញ ជាមួយថ្នាក់ដឹកនាំ។ ក្នុងនោះ លោកអភិបាលខេត្ត នឹងសុំគោលការណ៍ទៅថ្នាក់នាំ ជាពិ សេសសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួយរកដំណោះស្រាយ។

សូមរម្លឹកផងដែរថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។ ព្រលានយន្តហោះថ្មីនេះ ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលាន លំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗ អាចចុះចតបានផងដែរ។

យោងតាមការជូនដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារ ថយន្តបើក កាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ (SIA) នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។ សេវាទាំងនោះ បែងចែកជា៤ផ្នែក តាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈ គ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ រថយន្តដឹកអ្នកដំណើរក្រោម ១៩កៅអី និងរថយន្តដឹកទំ និញក្រោម ៩តោន តម្លៃ៦ដុល្លារ រថយន្តដឹកអ្នកដំណើរ ចាប់ពី ២០កៅអីឡើង និងរថយន្តដឹកទំនិញ ចាប់ពី៩ ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី ១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់ បញ្ចូលពីថេរវេលាដែលចូលចតក្នុងចំណតរបស់ព្រលានយន្តហោះឡើយ៕

RELATED ARTICLES