Wednesday, July 2, 2025
Homeសង្គម និងជីវិតខ្សែភ្លើងឆក់ ពេទ្យកាត់ដៃ២នាក់បងប្អូន ដើរទិញ អេតចាយ ចិញ្ចឹមជីវិត

ខ្សែភ្លើងឆក់ ពេទ្យកាត់ដៃ២នាក់បងប្អូន ដើរទិញ អេតចាយ ចិញ្ចឹមជីវិត

កណ្ដាល ៖ បុរស២នាក់ ត្រូវជាបងប្អូនបង្កើត បានជួបគ្រោះអកុសលព្រមគ្នា អំឡុងធ្វើជាកម្មករសំណង់ នៅឯប្រទេសថៃ ដោយលើកដែកប៉ះខ្សែភ្លើងស្រាត បណ្តាលឱ្យឆក់ធ្លាក់ពីលើផ្ទះកម្ពស់ ២ជាន់ ទាំង២នាក់ និងត្រូវបានគ្រូពេទ្យសម្រេចកាត់ដៃ (ត្រឹមកំភួនដៃ) ចោលទាំងសងខាង ទាំង២នាក់បងប្អូន ធ្វើឱ្យធ្លាក់ខ្លួនពិការ រយៈពេល៧ឆ្នាំមកហើយ សព្វថ្ងៃប្រឹងដើរទិញ-លក់អេតចាយ ទាំង២នាក់បងប្អូន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

បងប្អូនប្រុសទាំង២នាក់ ដែលធ្លាក់ខ្លួនពិការដៃទាំងសងខាង បុរសជាបង មានឈ្មោះឆាង សុដា អាយុ៣៧ឆ្នាំ និងប្អូនប្រុស មានឈ្មោះមួត វិចិត្រ អាយុ២៧ឆ្នាំ។ ទាំង២នាក់បងប្អូន ពិការដៃត្រឹមកំភួនដៃដូចគ្នា សព្វថ្ងៃប្រ កបរបរដើរទិញ-លក់អេតចាយ ដោយដើរទិញសំបកដប សំបកកំប៉ុង តាមភូមិ និងមានលំនៅក្នុងភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់។

លោកមួត វិចិត្រ បានរៀបរាប់ប្រាប់ថា បងប្អូនរបស់លោក បានពិការដៃទាំង២ អស់រយៈពេលជាង៧ឆ្នាំហើយ ដោយសារកាលធ្វើការសំណង់នៅប្រទេសថៃ ត្រូវខ្សែភ្លើងឆក់ ព្រោះចាប់ដែកប៉ះខ្សែភ្លើងស្រាត (គ្មានជ័ររុំពី ក្រៅ) ហើយពួកគាត់បានធ្លាក់ពីលើផ្ទះ កម្ពស់២ជាន់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។ លុះក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យសម្រេចកាត់ដៃពួកគាត់ទាំង២នាក់បងប្អូនចោល ត្រឹមកំភួន ដៃដូចគ្នា ដើម្បីសង្គ្រោះជីវិត។

លោកមួត វិចិត្រ បានបញ្ជាក់ថា ទោះបីបងប្អូនលោកទាំង២នាក់ ធ្លាក់ខ្លួនពិការមែន តែមិនដេកដួលតាម ព្រេងវាសនា ហើយក៏មិនលើកដៃដើរសុំទានគេដែរ ព្រោះពួកគាត់នៅមានកម្លាំង អាចធ្វើការងារខ្លះបានទើប ចេះតែប្រឹងតស៊ូដោយខ្លួនឯង តែបើមានអ្នកចិត្តបុណ្យចិត្តធម៌ ចង់ជួយ ពួកលោកទទួល។

លោកមួត វិចិត្រ បន្តថា រាល់ថ្ងៃ ពួកលោក២នាក់បងប្អូន ចាប់យករបរដើរទិញ-លក់អេតចាយ និងឆ្លៀត ពេលបង្កើតជាវីដេអូ ជាបន្តបន្ទាប់ បង្ហាញពីស្ថានភាពជីវិតពួកគាត់ គ្រាន់បានប្រាក់ចំណូលខ្លះ និងដើម្បី ឱ្យបងប្អូនជាជនពិការ ឬបងប្អូនដទៃដែលខ្វះខាត ឬលំបាក ទទួលបានការលើកទឹកចិត្តពួកគាត់។ 

ចំណែកលោកឆាង សុដា ជាបង បានបញ្ជាក់ប្រាប់ថា រាល់ថ្ងៃ បងប្អូនគាត់ដើរទិញអេតចាយតាមភូមិ គ្រាន់ បានប្រាក់ទិញម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ ណាមួយត្រូវចាក់សាំងម៉ូតូ ជិះទិញអេតចាយទៀត ហេតុនេះ ពេលខ្លះត្រូវខ្វះមុខខ្វះក្រោយដែរ។ ថ្ងៃខ្លះ ពួកលោកទិញអេត ចាយបានតែ ២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ហើយមុខ របរទិញអេតចាយ សម្រាប់ពួកលោក គឺមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ដោយសារតែគ្មាន ដៃ សម្រាប់ លើកដាក់ ហើយពេលខ្លះត្រូវដូរដៃគ្នាបើកម៉ូតូ ទាំងឈឺទាំងជា ប្រឹងរកប្រាក់ចិញ្ចឹមជីវិត តែទោះ លំបាកយ៉ាង ណា ក៏ត្រូវតស៊ូ មិនសុំគេដើម្បីរស់ឡើយ។

គួរបញ្ជាក់ថា លោកមួត វិចិត្រ ជាប្អូន ទើបរៀបការ និងមានកូនម្នាក់ អាយុ៦ខែ ។ ចំណែកលោកឆាង សុដា ជាបង មានកូន២ក្នុងបន្ទុក ដោយកូនស្រីច្បង អាយុ៨ឆ្នាំ និងកូនប្រុសពៅ អាយុ៦ឆ្នាំ រីឯភរិយាបានចុះចោល បាត់ទៅហើយ៕

RELATED ARTICLES