Tuesday, July 1, 2025
Homeសង្គម និងជីវិត កូនដំរីដេកងាប់ សង្ស័យព្រានព្រៃបាញ់

 កូនដំរីដេកងាប់ សង្ស័យព្រានព្រៃបាញ់

ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃមួយក្បាល ត្រូវបានប្រជាជាពលរដ្ឋនៅស្រុកកោះញែក ប្រទះឃើញដេកងាប់កណ្តាលព្រៃ សង្ស័យរងការបាញ់ប្រហារដោយកាំភ្លើងរបស់ក្រុមព្រានព្រៃ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា ពួកគាត់បានប្រទះឃើញកូនដំរីព្រៃ មួយក្បាល ដេកងាប់ក្នុងព្រៃត្រង់ចំណុចអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក សង្ស័យងាប់ដោយសារត្រូវគ្រាប់កាំភ្លើង។

លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីបានកើតឡើងប្រាកដមែន លោកកំពុងចាត់ចែងឱ្យជំនាញធ្វើកោសល្យវិច័យ។ តាមលោកឆៅ ប៊ុនធឿន កូនដំរីព្រៃដែលងាប់ នោះប្រហែលមានអាយុ៦ខែប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បាននាំគ្នាលើកឡើងថា មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមួយចំនួន ជាពិសេសមន្ត្រីៗ ដែលមាន តួនាទីជានាយកដែនជម្រកសត្វព្រៃ នៅខេត្តមណ្ឌលគិរី ហាក់បីដូចជាគ្មានសមត្ថភាពទប់ស្កាត់ អភិរក្ស ថែរក្សា ឬការពារសត្វព្រៃ គ្រប់ប្រភេទដែលជាអម្បូរជីវះចម្រុះសត្វកម្រ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងនោះទេ។

ពលរដ្ឋសង្ឃឹមថា សម្រាប់ករណីនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នឹងបើកការស្រាវជ្រាវតាមចាប់ជនបង្កហេតុ យកមកផ្តន្ទាទោសតាមច្បាប់ យ៉ាងតឹងរ៉ឹងជាទីបំផុត៕

RELATED ARTICLES