Tuesday, July 15, 2025
Homeព័ត៌មានជាតិប្រទះឃើញស្រ្តីក្រមុំម្នាក់ ដើរតាមផ្លូវ សង្ស័យ​មានបញ្ហា​ផ្លូវចិត្ត

ប្រទះឃើញស្រ្តីក្រមុំម្នាក់ ដើរតាមផ្លូវ សង្ស័យ​មានបញ្ហា​ផ្លូវចិត្ត

សមត្ថកិច្ចប្រទះឃើញនារីវ័យក្មេងម្នាក់ ដើរវង្វេងតាមផ្លូវ និងដៃយួរថង់មានសំលៀកបំពាក់មួយថង់ ដើរមិនមានគោលដៅច្បាស់លាស់ត្រូវ​សមត្ថកិច្ចឃាត់មកចិញ្ចើមផ្លូវសួរនាំ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែ កុម្ភ: ឆ្នាំ ២០១៧ នៅចំណុចសុខ សានលាងរថយន្ត តាមផ្លូវ២០៥កែងផ្លូវ៣១៨ ស្ថិតនៅភូមិ៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ​។

តាមសម្តីរបស់នគរបាល​ព្រហ្មទណ្ឌប៉ុស្តិ៍​ទួលស្វាយព្រៃទី២ ​បានប្រាប់ថា​ កម្លាំងល្បាតក្នុងមូលដ្ឋាន​មកដល់​តាមផ្លូវ២០៥បានប្រទះឃើញនារីវ័យក្មេងអាយុជាង២០ឆ្នាំ ពាក់អាវយឺត ដៃខ្លីពណ៌ត្រួយចេក ស្លៀកខោខ្លីពណ៌ស ​ឈរនៅកណ្ដាលផ្លូវហើយ ក៏ហៅឈរមកនៅចិញ្ចើមផ្លូវដើម្បីសួរនាំតើមកពីណាទៅណា ?

សមត្ថកិច្ចបន្តទៀតថា ពេលដែលសួរនាំនារីរូបនោះ មិនបានប្រាប់ឈ្មោះទេ ហើយ​សួរថាមកពីណាក៏មិននិយាយអ្វីទាំងអស់ បានត្រឹមក្រវីក្បាល ​ក៏ហៅឡើងម៉ូតូទៅសាលា សង្កាត់ខ្លាចដើរតាមផ្លូវគ្រោះថ្នាក់ចរាចរណ៍ ​តែមិនព្រមឡើងម៉ូតូទេបានរត់ចេញពី សមត្ថកិច្ចទៅហៅ​ម៉ូតូ​ឌុបជិះចេញបានបន្តិចក៏ចុះពីលើម៉ូតូ​ដើរបន្តដំណើរទៅផ្សារដើមគរ បាត់ទៅ ។

​បើតាមការសន្និដ្ឋានថា របស់សមត្ថកិច្ចសង្ស័យថាមានបញ្ហាសសៃប្រសាទ មិនដឹងជាកូន​ចៅអ្នកណាទេ ហើយរស់នៅទីណា ៕

 

RELATED ARTICLES