Tuesday, July 15, 2025
Homeព័ត៌មានជាតិគូស្នេហ៍​វ័យ​ក្មេង សម្ងំជក់​ថ្នាំញៀន ប៉ូលិស​ក្របួចជាប់

គូស្នេហ៍​វ័យ​ក្មេង សម្ងំជក់​ថ្នាំញៀន ប៉ូលិស​ក្របួចជាប់

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បាននាំគ្នាបោះបង់ចោលការសិក្សា រួចយកពេល ទំនេរដើរលេងឥតប្រយោជន៍ ព្រមទាំងសម្ងំ ជក់ថ្នាំញៀនជាមួយគ្នាទៀតផង ទីបំផុតត្រូវ សមត្ថកិច្ចចាប់ក្របួចជាប់ទាំងគូ ខណៈដែល ពួកគេកំពុងជក់ថ្នាំញៀន បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ផ្ទះគ្មានលេខភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

គូស្នេហ៍ ដែលសម្ងំជក់ថ្នាំញៀនក្នុងផ្ទះ ជាមួយគ្នានោះ រួមមានភាគីខាងប្រុស មានឈ្មោះ តឿ ម៉ាទីន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។ ចំណែក ខាងស្រី មានឈ្មោះផល រតនា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ គឺជាគូស្នេហ៍ នឹងគ្នាដែលបាននាំគ្នាសម្រេចចិត្តបោះបង់ចោល ការសិក្សាទាំងវ័យក្មេងយកពេលទំនេរដើរលេង ឥតប្រយោជន៍ ព្រមទាំងពពាក់ពពូនគ្នាទិញថ្នាំ ញៀនយកមកជក់ដល់ក្នុងផ្ទះទៀតផង។ លុះ អ្នកជិតខាងប្រទះឃើញ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ចាប់ឃាត់ ខ្លួនគូស្នេហ៍វ័យក្មេងទាំង២នាក់នេះទៅសាកសួរ និងចាត់ការតាមច្បាប់។

ប្រភពដដែលបន្តថា នៅពេលសមត្ថកិច្ច ចុះមកដល់បានប្រទះឃើញគូស្នេហ៍នេះ កំពុង តែជក់ថ្នាំញៀនជាក់ស្តែង និងបានដកហូតវត្ថុ- តាងមានឧបករណ៍សម្រាប់ជក់ថ្នាំញៀនបាន មួយចំនួនផងដែរ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES